លក្ខខណ្ឌប្រើប្រាស់

បុព្វកថា

សូមស្វាគមន៍ចំពោះការប្រើប្រាស់ [ឧបករណ៍ INFINIX]!

ក្រុមហ៊ុន INFINIX MOBILITY LIMITED និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សកលរបស់ខ្លួន (តទៅនេះហៅថា “INFINIX” ឬ “យើង”) សូមរំលឹកអ្នកអាន និងយល់ពីលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ (តទៅនេះហៅថា “កិច្ចព្រមព្រៀងនេះ”)។ ចំពោះការប្រើប្រាស់ប្រព័ន្ធ និងសូហ្វវែររបស់ INFINIX ឲ្យបានត្រឹមត្រូវ (តទៅនេះហៅថា “សូហ្វវែរ”) និងសេវាកម្មរបស់ INFINIX (តទៅនេះហៅថា “សេវាកម្ម”) សូមអានដោយប្រុងប្រយ័ត្ន និងយល់ច្បាស់ពីលក្ខន្តិកៈនៅទីនេះ ជាពិសេសវិធានស្តីពីការប្រើប្រាស់ និងជ្រើសរើសទទួលយក ឬមិនទទួលយក (កុមារគួរតែមានវត្តមានរបស់អាណាព្យាបាលស្របច្បាប់នៅពេលអាន)។ វិធានស្តីពីការប្រើប្រាស់អាចត្រូវបានរំលេចជាអក្សរដិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នក។ បើអ្នកមិនបានអាន និងទទួលយកលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងនេះទេ អ្នកគ្មានសិទ្ធិទាញយក ដំឡើង ឬប្រើប្រាស់សូហ្វវែរ និងសេវាកម្មនេះទេ។

ដើម្បីកែលម្អបទពិសោធន៍អ្នកប្រើប្រាស់របស់អ្នក ឬបង្កើនការដំណើរការសុវត្ថិភាពនៃផលិតផល យើងនឹងបន្តខិតខំអភិវឌ្ឍសូហ្វវែរ និងសេវាកម្មថ្មីៗ និងផ្តល់ជូនអ្នកទាន់ពេលវេលាជាមួយនឹងការធ្វើបច្ចុប្បន្នសូហ្វវែរ (រាប់បញ្ចូលប៉ុន្តែមិនកំណត់ត្រឹមតែការដំឡើងជំនាន់កំណែសូហ្វវែរ ការកែប្រែ និងការធ្វើឲ្យមុខងារកាន់តែល្អឥតខ្ចោះ) ឬការជួសជុល។ កិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយក្រុមហ៊ុន INFINIX គ្រប់ពេល ហើយលក្ខខណ្ឌដែលបានធ្វើបច្ចុប្បន្នភាពនឹងត្រូវប្រកាសលើឧបករណ៍ INFINIX និងមានសុពលភាពចាប់ពីកាលបរិច្ឆេទដែលមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានកែសម្រួល។ ការបន្តទាញយក ការដំឡើង ការប្រើប្រាស់ ការចុះឈ្មោះចូល និងសកម្មភាពផ្សេងទៀតរបស់អ្នកនឹងត្រូវបានចាត់ទុកថាអ្នកបានអាន និងយល់ព្រមអនុវត្តតាមកិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាព។

សូហ្វវែរ និងសេវាកម្មនេះ

1.1 ប្រព័ន្ធ INFINIX៖ សំដៅទៅលើប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលបង្កើតដោយឯករាជ្យដោយក្រុមហ៊ុន INFINIX ផ្អែកលើ Google Android ឬប្រព័ន្ធប្រតិបត្តិការនៃម៉ាកផ្សេងទៀត។ កម្មសិទ្ធិនៃប្រព័ន្ធនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន INFINIX។ (1) ព័ត៌មានរាប់បញ្ចូលទាំងប៉ុន្តែមិនកំណត់ត្រឹមតែលេខកូដដែលរក្សាទុកលើឧបករណ៍ និងសូហ្វវែរបង្កប់ ឯកសារ អន្តរមុខ ខ្លឹមសារ និងពុម្ពអក្សរផ្សេងទៀតដែលបានផ្តល់ជូនអ្នកតាមរយៈឧបករណ៍ INFINIX និងរាល់សម្ភារៈដែលការពារដោយការរក្សាសិទ្ធិរបស់ក្រុមហ៊ុន INFINIX ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន (2) ការធ្វើបច្ចុប្បន្នភាព ឬការដំឡើងជំនាន់សូហ្វវែរ ដូចដែលបានពិពណ៌នាក្នុង (1)។

1.2 សូហ្វវែរ៖ សំដៅលើកម្មវិធីបង្កើតប្រព័ន្ធដែលបង្កើតដោយឯករាជ្យដោយក្រុមហ៊ុន INFINIX ដែលភ្ជាប់មកជាមួយប្រព័ន្ធ INFINIX ជាស្រេច។

1.3 សេវាកម្ម៖ សំដៅទៅលើសេវាកម្មផ្សេងៗដែលពាក់ព័ន្ធដែលផ្តល់ដោយក្រុមហ៊ុន INFINIX ដល់អ្នកប្រើប្រាស់តាមរយៈសូហ្វវែរនេះ។

1.3.1 អ្នកអាចរីករាយនឹងកម្មវិធីរុករក ការថតសំឡេង ម៉ាស៊ីនគិតលេខ អាកាសធាតុ ការគ្រប់គ្រងឯកសារ ការទាញយក ណូតផេត ទូរស័ព្ទ សារ SMS កាមេរ៉ា រូបថត សៀវភៅអាសយដ្ឋាន ប៊្លូធូស និងមុខងារផ្សេងៗទៀត។ សេវាកម្មជាក់លាក់ដែលបានផ្តល់ជូនគឺអាស្រ័យលើឧបករណ៍ INFINIX ដែលអ្នកបានទិញ

1.3.2 អ្នកអាចប្រើប្រាស់សេវាកម្មនេះតាមរយៈទូរស័ព្ទចល័ត ថេប្លិត និងឧបករណ៍ផ្សេងទៀតដែលបានបើកដំណើរការដោយ INFINIX។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន INFINIX នឹងបន្តពង្រឹងកែលម្អឧបករណ៍សម្រាប់អ្នកប្រើប្រាស់សេវាកម្មនេះ។

1.3.3 នៅពេលអ្នកប្រើឧបករណ៍ INFINIX សូហ្វវែរ និងសេវាកម្មមួយចំនួនមានកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ដាច់ដោយឡែក ឬវិធានផ្សេងទៀត។ សូមអានកិច្ចព្រមព្រៀងទាំងនេះដោយប្រុងប្រយ័ត្នមុននឹងប្រើសូហ្វវែរ ឬសេវាកម្មដែលបានរៀបរាប់ខាងលើ។

ក្រុមហ៊ុន INFINIX រក្សាសិទ្ធិនៃកម្មសិទ្ធិបញ្ញាចំពោះសូហ្វវែរ និងសេវាកម្មនេះ និងខ្លឹមសារព័ត៌មានពាក់ព័ន្ធទាំងអស់ (រាប់បញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែការរចនាអន្តរមុខ UI រូបភាព អក្សរពុម្ព សំឡេងជាដើម)។ កម្មសិទ្ធិបញ្ញាខាងលើរាប់បញ្ចូលទាំងប៉ុន្តែមិនកំណត់ត្រឹមតែការរក្សាសិទ្ធិពាណិជ្ជសញ្ញា និងប៉ាតង់ត្រូវបានការពារដោយច្បាប់ និងបទបញ្ញត្តិដាច់ដោយឡែកពីគ្នា និងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ។ ក្រុមហ៊ុន INFINIX ផ្តល់ឱ្យអ្នកនូវអាជ្ញាប័ណ្ណលក្ខណៈផ្ទាល់ខ្លួន មិនអាចផ្ទេរបាន និងមិនផ្តាច់មុខដើម្បីប្រើប្រាស់សូហ្វវែរ និងសេវាកម្មនេះ។ អ្នកអាចដំឡើង ប្រើប្រាស់ បង្ហាញ និងដំណើរការសូហ្វវែរ និងសេវាកម្មលើឧបករណ៍ INFINIX សម្រាប់គោលបំណងមិនមែនពាណិជ្ជកម្ម។ សម្រាប់បញ្ហាដែលមិនអនុញ្ញាតជាក់លាក់នៅក្នុងកិច្ចព្រមព្រៀងនេះ ដូចជាការលក់ជាលក្ខណៈពាណិជ្ជកម្ម ការផលិតឡើងវិញ និងការអនុញ្ញាតឱ្យភាគីទីបីណាមួយប្រើសូហ្វវែរនេះ អ្នកគួរតែទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាផ្លូវការដាច់ដោយឡែកពីគ្នាពីក្រុមហ៊ុន INFINIX។

 

    វិធានស្តីពីការប្រើប្រាស់សូហ្វវែរ និងសេវាកម្មនេះ

2.1 អ្នកយល់ និងយល់ព្រមថានៅពេលអ្នកជ្រើសរើសប្រើឧបករណ៍ INFINIX អ្នកគួរតែគោរពតាមសិទ្ធិ និងកាតព្វកិច្ចដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។

2.2 ដោយសារតែក្រុមហ៊ុន INFINIX អាចអភិវឌ្ឍកំណែសូហ្វវែរជាច្រើនសម្រាប់ឧបករណ៍ផ្សេងៗគ្នា អ្នកគួរតែជ្រើសរើសសូហ្វវែរដែលសមស្របសម្រាប់ទាញយក ហើយធ្វើតាមការណែនាំដើម្បីដំឡើងឲ្យបានត្រឹមត្រូវ។

2.3 ដើម្បីកែលម្អបទពិសោធន៍អ្នកប្រើប្រាស់របស់អ្នក យើងនឹងបន្តខិតខំអភិវឌ្ឍសូហ្វវែរ និងសេវាកម្មថ្មីៗ និងផ្តល់ជូនអ្នកទាន់ពេលវេលាជាមួយនឹងការធ្វើបច្ចុប្បន្នសូហ្វវែរ (រាប់បញ្ចូលប៉ុន្តែមិនកំណត់ត្រឹមតែការដំឡើងជំនាន់កំណែសូហ្វវែរ និងការធ្វើឲ្យមុខងារកាន់តែល្អឥតខ្ចោះ) ឬការជួសជុល។ ដើម្បីសម្រួលដល់បទពិសោធន៍របស់អ្នកអំពីសេវាកម្មកាន់តែល្អរបស់ឧបករណ៍ INFINIX សូហ្វវែរនេះអាចបើកដំណើរការមុខងារដំឡើងជំនាន់ និងធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិសម្រាប់អ្នកតាមលំនាំដើម។ អ្នកអាចជ្រើសរើសថាតើត្រូវបើកមុខងារនេះនៅក្នុងការកំណត់សូហ្វវែរនេះដែរឬអត់បាន។

2.4 ដើម្បីផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពកាន់តែប្រសើរ ក្រុមហ៊ុន INFINIX អាចណែនាំឱ្យអ្នកដំឡើងសូហ្វវែរផ្សេងទៀតក្នុងអំឡុងពេលអ្នកដំឡើងសូហ្វវែរនេះ។ អ្នកអាចជ្រើសរើសដំឡើង ឬមិនដំឡើងបាន។

2.5 លើកលែងតែមានចែងយ៉ាងច្បាស់ក្នុងច្បាប់ និងបទបញ្ញត្តិ ក្រុមហ៊ុន INFINIX ផ្តល់សេវាកម្មគាំទ្រជាមួយនឹងបច្ចេកវិទ្យាដែលមានស្រាប់ ហើយនឹងខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីធានានូវដំណើរការសូហ្វវែរ និងសេវាកម្មនេះដោយសុវត្ថិភាព រហ័សទាន់ចិត្ត ប្រសិទ្ធភាព ត្រឹមត្រូវ អាចទុកចិត្តបាននិងឥតដាច់ ប៉ុន្តែជាមួយនឹងដែនកំណត់នៃបច្ចេកវិទ្យាដែលមានស្រាប់ លក្ខខណ្ឌនេះអាចរងផលប៉ះពាល់ដោយកត្តាមិនមានស្ថិរភាពជាច្រើន ដូច្នេះក្រុមហ៊ុន INFINIX បដិសេធរាល់ការធានា និងការរ៉ាប់រងទាក់ទងនឹងនិរន្តភាព ភាពទាន់ពេលវេលា សុវត្ថិភាព ភាពសុចរិត និងភាពត្រឹមត្រូវនៃសូហ្វវែរ និងសេវាកម្មនេះ។ ក្រុមហ៊ុន INFINIX មិនទទួលខុសត្រូវចំពោះអសមត្ថភាពរបស់អ្នកក្នុងការទទួលបាន ឬផ្ញើសារ ធ្វើការហៅទូរស័ព្ទ ឬទទួលការហៅទូរស័ព្ទ កំណត់មុខងារសមស្រប ឬប្រតិបត្តិការផ្សេងទៀតក្នុងអំឡុងពេលដែលអ្នកប្រើសូហ្វវែរ និងសេវាកម្មនេះដែលកើតឡើងដោយសារកាលៈទេសៈផ្សេងៗ រាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមតែអ្វីៗដូចខាងក្រោម៖

2.5.1 អសមត្ថភាពក្នុងការប្រើប្រាស់សូហ្វវែរ ឬសេវាកម្មដោយសារការវាយប្រហាររបស់ពួកចោរបច្ចេកវិទ្យា មេរោគនិងបញ្ហាសុវត្ថិភាពព័ត៌មាន សុវត្ថិភាពនៃសូហ្វវែរ អស្ថិរភាពនៃប្រព័ន្ធបណ្តាញទំនាក់ទំនង សកម្មភាពរបស់រដ្ឋាភិបាល ឬហេតុការណ៍ប្រធានស័ក្តិផ្សេងទៀត

2.5.2 អសមត្ថភាពក្នុងការប្រើប្រាស់សូហ្វវែរ ឬសេវាកម្មនេះដែលរអាក់រអួលដោយសារការបង្កើតអន្តរមុខរបស់ភាគីទីបីដើម្បីបំពេញតម្រូវការរបស់អ្នកក្នុងការប្រើប្រាស់សូហ្វវែ ឬសេវាកម្មជាក់លាក់

2.5.3 អសមត្ថភាពក្នុងការប្រើប្រាស់សូហ្វវែរ ឬសេវាកម្មនេះដែលរអាក់រអួលដោយសារការទាញយកសូហ្វវែររបស់ភាគីទីបី ឬការប្រើប្រាស់សេវាកម្មរបស់ភាគីទីបីដោយស្ម័គ្រចិត្ត

2.6 អ្នកយល់ និងយល់ព្រមថា ក្រុមហ៊ុន INFINIX អាចផ្អាក ផ្តាច់ ឬបញ្ឈប់ការផ្តល់សូហ្វវែរ និងសេវាកម្មនេះដោយផ្អែកលើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ឬតម្រូវដោយអាជ្ញាធរតុលាការ អាជ្ញាធរនិយ័តកម្ម និងអាជ្ញាធរត្រួតពិនិត្យ។

2.7 ការប្រើប្រាស់របស់អ្នកទៅលើសូហ្វវែរ និងសេវាកម្មនេះនឹងពាក់ព័ន្ធឧបករណ៍ ល្បឿនបញ្ជូនទិន្នន័យ ចរាចរណ៍និងធនធានផ្សេងទៀត។ ថ្លៃសេវាសម្រាប់ធនធានខាងលើដូចជាការទិញឧបករណ៍ INFINIX ថ្លៃសេវាប្រើប្រាស់អ៊ីនធឺណិត ថ្លៃសេវាផ្ញើសារ SMS និងការបង់ប្រាក់សម្រាប់សេវាកម្មបន្ថែមតម្លៃរបស់សូហ្វវែរនេះត្រូវជាបន្ទុករបស់អ្នក។

2.8 លើកលែងតែមានការអនុញ្ញាតពីច្បាប់ដែលចូលជាធរមាន និងដោយមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី ក្រុមហ៊ុន INFINIX អ្នកមិនអាចប្រើប្រាស់ ឬបញ្ចេញ ឬនាំចេញ ជាថ្មីនូវសូហ្វវែរ និងសេវាកម្មនេះបានឡើយ។

 

    ការពិចារណាលើការប្រើប្រាស់របស់អ្នកលើសូហ្វវែរ និងសេវាកម្មនេះ

3.1 អ្នកយល់ និងយល់ព្រមពេញលេញ៖ នៅពេលដែលអ្នកប្រើសេវាកម្មជាក់លាក់របស់សូហ្វវែរនេះ ការអនុញ្ញាត ដែលពាក់ព័ន្ធ និងអន្តរមុខនៃឧបករណ៍របស់អ្នកអាចត្រូវបានទាមទារដើម្បីទទួលបាននូវមុខងារដែលត្រូវគ្នាខណៈពេលដែលកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ដាច់ដោយឡែកក៏អាចទាមទារសម្រាប់សេវាកម្មជាក់លាក់មួយចំនួនផងដែរ។ សូមអានកិច្ចព្រមព្រៀង និងវិធានពាក់ព័ន្ធដែលបានរៀបរាប់ខាងលើដោយយកចិត្តទុកដាក់មុនពេលប្រើប្រាស់សេវាកម្មនេះ

3.2 ក្រុមហ៊ុន INFINIX មានសិទ្ធិបង្ហាញព័ត៌មានគ្រប់ប្រភេទដល់អ្នកក្នុងដំណើរការផ្តល់សេវាកម្មនេះ រួមទាំង ប៉ុន្តែមិនកំណត់ត្រឹមតែការស្នើសុំការអនុញ្ញាត ព័ត៌មានផ្សាយពាណិជ្ជកម្ម និងព័ត៌មានផ្សព្វផ្សាយជាដើម។ ព័ត៌មាននេះអាចលេចចេញជាទម្រង់នៃសារប្រព័ន្ធ ឬផ្ទាំងវីនដូផុសឡើង។ បើអ្នកមិនយល់ព្រមទទួលព័ត៌មានជាក់លាក់ទេ អ្នកអាចបោះបង់សេវាកម្មពាក់ព័ន្ធដែលថាជាហេតុអាចនាំឱ្យមិនមានមុខងារសេវាកម្មពាក់ព័ន្ធ

3.3 អ្នកយល់ និងយល់ព្រម៖ ក្រុមហ៊ុន INFINIX នឹងខិតខំប្រឹងប្រែងសមស្របក្នុងគោលបំណងពាណិជ្ជកម្ម ដើម្បីការពារសុវត្ថិភាពនៃការរក្សាទុកទិន្នន័យរបស់អ្នកក្នុងអំឡុងពេលអ្នកប្រើប្រាស់សេវាកម្មនេះ ប៉ុន្តែក្រុមហ៊ុន INFINIX មិនអាចផ្តល់ការធានាពេញលេញបានទេ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមតែស្ថានភាពដូចខាងក្រោម៖

3.3.1 ក្រុមហ៊ុន INFINIX មិនទទួលខុសត្រូវចំពោះការលុបចោល ឬការខកខានរក្សាទុកទិន្នន័យពាក់ព័ន្ធនៅក្នុងសូហ្វវែរ និងសេវាកម្មនេះ

3.3.2 ក្រុមហ៊ុន INFINIX មានសិទិ្ធសម្រេចតាមឆន្ទានុសិទ្ធិរបស់ខ្លួននូវរយៈពេលវែងបំផុតនៃការរក្សាទុកទិន្នន័យរបស់អ្នកនៅក្នុងសូហ្វវែរ និងសេវាកម្មនេះ និងទំហំផ្ទុកទិន្នន័យអតិបរិមានៅក្នុងឧបករណ៍ដោយផ្អែកលើស្ថានភាពជាក់ស្តែង ហើយអ្នកអាចបម្រុងទុកទិន្នន័យពាក់ព័ន្ធនៅក្នុងសូហ្វវែរ និងសេវាកម្មនេះដោយខ្លួនឯងយោងទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក

3.4 នៅពេលអ្នកប្រើសេវាកម្មនេះ មាតិកាជាក់លាក់ដែលបានបង្ហាញអាចខុសៗគ្នាអាស្រ័យលើកំណែសូហ្វវែរដែលអ្នកប្រើ។ អ្នកយល់ និងយល់ព្រម៖ នៅពេលអ្នកកំពុងប្រើកំណែជាក់លាក់នៃសូហ្វវែរនេះ ឬចូលទៅទំព័រពាក់ព័ន្ធនៃកម្មវិធីទូរស័ព្ទដែលបង្កើតឡើងដោយក្រុមហ៊ុន INFINIX ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍សេវាកម្មល្អជាងមុន ព័ត៌មានចាំបាច់ដូចជាទីតាំងដំឡើង ទំហំ និងអន្តរមុខ UI នៃកម្មវិធីទូរស័ព្ទដែលបានដំឡើងនៅលើឧបករណ៍របស់អ្នកអាចកែតម្រូវអាស្រ័យលើកំណែពិតប្រាកដដែលផ្តល់ដោយក្រុមហ៊ុន INFINIX។

3.5 នៅពេលអ្នកប្រើសូហ្វវែរ និងសេវាកម្មនេះ អ្នកមិនត្រូវអនុវត្តនូវសកម្មភាពដូចខាងក្រោមនេះ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមតែ៖

3.5.1 ការចេញផ្សាយ ការបញ្ជូន ការផ្សព្វផ្សាយ ឬការរក្សាទុកមាតិកាដែលរំលោភលើច្បាប់ និងបទបញ្ញតិ្ត គោលនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ និងក្រមសីលធម៌សង្គមដូចជាការជេរប្រមាថ ការបរិហារកេរ្តិ៍ អំពើហិង្សា ឬការរំលោភលើសាសនា។ល។ ការចេញផ្សាយ ការបញ្ជូន ការផ្សព្វផ្សាយ ឬរក្សាទុកព័ត៌មានប្រឌិត ឬព័ត៌មានផ្សាយពាណិជ្ជកម្មក្នុងគោលបំណងបំភាន់ ឬបោកប្រាស់អ្នកដទៃ

3.5.2 ការជួល ការឲ្យខ្ចី ការថតចម្លង ការកែប្រែ ការភ្ជាប់ ការបោះពុម្ពឡើងវិញ ការចងក្រង ការចេញផ្សាយ ឬការបោះពុម្ពផ្សាយសូហ្វវែរនេះ និងសកម្មភាពស្រដៀងគ្នា

3.5.3 ការជែលប្រ៊េក ការកែច្នៃ ការរុះរើ ការដោះចេញ ឬការប៉ុនប៉ងបំផ្លាញសូហ្វវែរនេះ ឬការចូលប្រើ ឬបង្អាក់សូហ្វវែរនេះដោយការប្រើកម្មវិធីជំនួយ កម្មវិធីបន្ថែមឬឧបករណ៍/សេវាកម្មភាគីទីបីដែលមិនបានអនុញ្ញាតដោយក្រុមហ៊ុន INFINIX

3.5.4 ការថតចម្លង ការកែប្រែ ការបន្ថែម ការលុប ការធ្វើប្រតិបត្តិការក្នុងរូបភាពដំឡើងបំពាក់ ឬការបង្កើតនូវស្នាដៃចម្លងពីទិន្នន័យរបស់សូហ្វវែរ ទិន្នន័យដែលបានបញ្ចេញទៅក្នុងអង្គចងចាំឧបករណ៍ណាមួយនៅក្នុងដំណើរការនៃសូហ្វវែរ ទិន្នន័យអន្តរកម្មរបស់អតិថិជន និងផ្នែកខាងម៉ាស៊ីនមេនៅក្នុងដំណើរការនៃសូហ្វវែរ និងទិន្នន័យប្រព័ន្ធដែលចាំបាច់សម្រាប់ប្រតិបត្តិការរបស់សូហ្វវែរ ឬបន្ថែម លុប ឬផ្លាស់ប្តូរមុខងារ ឬផលប៉ះពាល់ប្រតិបត្តិការរបស់សូហ្វវែរដោយការកែប្រែ ឬប្រឌិតសេចក្តីណែនាំ និងទិន្នន័យដែលកើតឡើងក្នុងពេលដំណើរការសូហ្វវែរ ឬប្រតិបត្តិការ ឬផ្សព្វផ្សាយជាសាធារណៈនូវសូហ្វវែរ និងវិធីសាស្រ្តដែលប្រើសម្រាប់គោលបំណងខាងលើទោះបីជារូបភាពពាណិជ្ជកម្ម ឬរូបភាពផ្សេងទៀតក៏ដោយ

3.5.5 ការអនុវត្តសកម្មភាពផ្សេងទៀតដែលរំលោភច្បាប់និងបទបញ្ញត្តិ គោលនយោបាយ សណ្តាប់ធ្នាប់សាធារណៈនិងទំនៀមទម្លាប់ល្អ និងក្រមសីលធម៌សង្គម ឬសកម្មភាពដែលមិនអនុញ្ញាតដោយក្រុមហ៊ុន INFINIX ជាលាយលក្ខណ៍អក្សរ។

3.6 អ្នកយល់ច្បាស់ ហើយយល់ព្រមថាប្រសិនបើអ្នកត្រូវការចុះឈ្មោះគណនីនៅពេលប្រើសូហ្វវែរនេះ អ្នកនឹងទទួលខុសត្រូវរក្សាសុវត្ថិភាពព័ត៌មានគណនីដែលបានចុះឈ្មោះនិងពាក្យសម្ងាត់គណនីឲ្យបានត្រឹមត្រូវ ហើយអ្នកនឹងទទួលខុសត្រូវចំពោះរាល់សកម្មភាពដែលកើតឡើងក្រោមគណនីដែលអ្នកបានចុះឈ្មោះជាមួយឧបករណ៍ INFINIX រួមទាំងមាតិកាដែលអ្នកផ្សព្វផ្សាយ និងផលវិបាកដែលកើតឡើងពីករណីនេះ។

3.7 អ្នកត្រូវវិនិច្ឆ័យដោយខ្លួនអ្នកនូវមាតិកាដែលអ្នកមានសិទ្ធិប្រើប្រាស់នៅក្នុងសេវាកម្មនេះ ហើយប្រឈមនឹងហានិភ័យដែលកើតឡើងពីការប្រើប្រាស់មាតិកាទាំងនោះរួមទាំងហានិភ័យដែលកើតឡើងពីការអាស្រ័យលើភាពត្រឹមត្រូវភាពពេញលេញ ឬលទ្ធភាពអនុវត្តលើខ្លឹមសារ។ ក្រុមហ៊ុន INFINIX មិនអាច ហើយនឹងមិនទទួលខុសត្រូវណាមួយចំពោះការបាត់បង់ ឬខូចខាតដែលអ្នកបានរងគ្រោះដោយសារហានិភ័យខាងលើឡើយ។

3.8 ប្រសិនបើក្រុមហ៊ុន INFINIX រកឃើញ ឬទទួលរបាយការណ៍ពីអ្នកផ្សេងដែលអ្នកបានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន INFINIX មានសិទ្ធិគ្រប់ពេលដោយគ្មានការជូនដំណឹងដើម្បី៖ លុប និងការពារមាតិកាពាក់ព័ន្ធ ផ្អាក ឬបញ្ឈប់ការប្រើប្រាស់គណនី INFINIX ដែលត្រូវគ្នា ឬសេវាកម្មទាំងអស់របស់អ្នក ស៊ើបអង្កេតទំនួលខុសត្រូវចំពោះមុខច្បាប់ និងចាត់វិធានការផ្សេងៗ។ ប្រសិនបើអ្នករំលោភលើលក្ខខណ្ឌណាមួយនៃកិច្ចព្រមព្រៀងនេះដែលបណ្តាលឱ្យខូចខាតដល់ភាគីទីបីណាមួយ អ្នកត្រូវទទួលខុសត្រូវតែម្នាក់ឯងនូវរាល់ទំនួលខុសត្រូវទាំងអស់ដែលបានកើតឡើងពីករណីនេះ ហើយផ្តល់សំណងដល់ក្រុមហ៊ុន INFINIX ចំពោះការខាតបង់ណាមួយដែល ក្រុមហ៊ុន INFINIX ទទួលរងពីករណីនេះ (រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែការពិន័យផ្នែករដ្ឋបាល ថ្លៃសេវាមេធាវី និងថ្លៃសេវាស៊ើបអង្កេត និងថ្លៃប្រមូលភស្តុតាង)។

 

4. សូហ្វវែរ និងសេវាកម្មដែលផ្តល់ជូនដោយភាគីទីបី

4.1 ដើម្បីសម្រួលដល់ការប្រើប្រាស់ឧបករណ៍ INFINIX របស់អ្នក សូហ្វវែរនេះអាចប្រើប្រាស់សូហ្វវែរ ឬសេវាកម្មរបស់ភាគីទីបី ហើយលទ្ធផលនៃការប្រើប្រាស់ និងការចូលប្រើប្រាស់នេះត្រូវបានផ្តល់ដោយភាគីទីបី (រាប់បញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែសេវាកម្ម និងមាតិកាដែលផ្តល់ដោយភាគីទីបីដែលអ្នកចូលប្រើតាមរយៈសេវាកម្មនេះ ឬចូលប្រើដោយភាគីទីបីខាងលើតាមរយៈវេទិកាបើកចំហរបស់ INFINIX)។ បន្ថែមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ អ្នកត្រូវអនុវត្តតាមកិច្ចព្រមព្រៀងអ្នកប្រើប្រាស់របស់ភាគីទីបីក្នុងការប្រើប្រាស់សូហ្វវែរ ឬសេវាកម្មដែលផ្តល់ដោយភាគីទីបីលើឧបករណ៍ INFINIX។ ក្រុមហ៊ុន INFINIX មិនអាចធានាសុវត្ថិភាព ភាពត្រឹមត្រូវ និងសុពលភាពនៃសេវាកម្ម និងមាតិកាដែលផ្តល់ដោយភាគីទីបី និងហានិភ័យមិនច្បាស់លាស់ផ្សេងទៀតនោះទេ ហើយអ្នកត្រូវរ៉ាប់រងលើហានិភ័យ និងទំនួលខុសត្រូវដែលពាក់ព័ន្ធដែលកើតឡើងពីករណីនេះដោយខ្លួនឯង។

4.2 ទោះជាសូហ្វវែរ ឬសេវាកម្មរបស់ភាគីទីបីត្រូវបានដំឡើងជាមុននៅក្នុងឧបករណ៍ INFINIX ឬអ្នកបើកដំណើរការ ឬជាវសូហ្វវែរ ឬសេវាកម្មទាំងនេះដោយខ្លួនឯងក៏ដោយ អ្នកយល់ និងយល់ព្រមថា ក្រុមហ៊ុន INFINIX មិនអាចផ្តល់ការធានាជាក់លាក់ ឬដោយតុណ្ហីភាពទាក់ទងនឹងសន្តិសុខ ភាពត្រឹមត្រូវ និងសុពលភាពនៃសេវាកម្ម និងមាតិកាដែលផ្តល់ដោយភាគីទីបី និងហានិភ័យមិនច្បាស់ផ្សេងទៀតឡើយ។

4.3 ជម្លោះណាមួយរវាងអ្នក និងភាគីទីបីខាងលើដែលផ្តល់សូហ្វវែរ និងសេវាកម្មនឹងត្រូវដោះស្រាយដោយអ្នក និងភាគីទីបី ហើយអ្នកនឹងត្រូវទទួលទំនួលខុសត្រូវដែលពាក់ព័ន្ធប្រសិនបើមាន។

 

5.    ការពិចារណាពិសេសសម្រាប់កុមារ

កុមារ (ច្បាប់នៃប្រទេស ឬតំបន់ផ្សេងៗគ្នាមានដែនកំណត់ផ្ទាល់ខ្លួនរបស់ពួកគេនៅពេលកំណត់អាយុរបស់កុមារ ហើយយើងនឹងកំណត់អាយុកុមារដោយផ្អែកជាចម្បងលើច្បាប់ និងបទបញ្ញត្តិនៃប្រទេស ឬតំបន់ដែលមានទីតាំងអាជីវកម្មស្ថិតនៅ) មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សូហ្វវែរ ឬសេវាកម្មរបស់យើងទេ លើកលែងតែមានការយល់ព្រម និងការណែនាំពីអាណាព្យាបាលស្របច្បាប់របស់ពួកគេ និងក្នុងករណីដែលអនុញ្ញាតដោយច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ។

 

6.    គោលការណ៍ឯកជនភាព

ក្រុមហ៊ុន INFINIX យកចិត្តទុកដាក់លើការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ហើយបានបង្កើតគោលការណ៍ឯកជនភាពឡើង។ គោលការណ៍ឯកជនភាពចែងពីព័ត៌មានលម្អិតនៃរបៀបដែលក្រុមហ៊ុន INFINIX ប្រមូល រក្សាទុក និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ព័ត៌មានលម្អិត សូមមើល "គោលការណ៍ឯកជនភាព"។

 

7.    ការទទួលខុសត្រូវលើការរំលោភកិច្ចសន្យា

ក្រុមហ៊ុន INFINIX មានសិទ្ធិវិនិច្ឆ័យថាតើអាកប្បកិរិយារបស់អ្នកប្រើប្រាស់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដែរឬទេ។ ប្រសិនបើអ្នកប្រើប្រាស់ត្រូវបានចាត់ទុកថាបានរំលោភច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ ឬបទបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ឬវិធានពាក់ព័ន្ធដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការរំលោភរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន INFINIX មានសិទ្ធិលុបមាតិកាដែលរំលោភបំពាន កំណត់ ផ្អាក ឬបញ្ឈប់ការប្រើប្រាស់របស់អ្នកប្រើលើការប្រើប្រាស់សូហ្វវែរ និងសេវាកម្មនេះ ស៊ើបអង្កេតការទទួលខុសត្រូវតាមផ្លូវច្បាប់របស់អ្នកប្រើប្រាស់ និងចាត់វិធានការផ្សេងទៀតដែលក្រុមហ៊ុន INFINIX គិតថាសមរម្យ។ ចំពោះការខាតបង់ណាមួយដែលក្រុមហ៊ុន INFINIX ទទួលរង ពីករណីនេះ (រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែបណ្តឹងទាមទារសំណងដែលទទួលបានពីភាគីទីបី ឬការពិន័យផ្នែករដ្ឋបាល ថ្លៃសេវាស៊ើបអង្កេត និងថ្លៃប្រមូលភស្តុតាង និងថ្លៃសេវាមេធាវី) អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវទាំងស្រុង។

 

  1. ដំណោះស្រាយវិវាទ

ការបង្កើតកិច្ចព្រមព្រៀងនេះ ប្រសិទ្ធភាព ការអនុវត្ត ការបកស្រាយ និងការដោះស្រាយវិវាទរបស់ខ្លួនត្រូវគ្រប់គ្រងដោយច្បាប់នៃតំបន់រដ្ឋបាលពិសេសក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន (ដោយគ្មានច្បាប់ស្តីពីទំនាស់)។ រាល់ជម្លោះ ឬវិវាទណាមួយរវាងអ្នក និងក្រុមហ៊ុន INFINIX ផ្អែកលើកិច្ចព្រមព្រៀងនេះនឹងត្រូវបានដោះស្រាយជាមុនសិនតាមរយៈការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព។ ប្រសិនបើមិនអាចរកដំណោះស្រាយបានតាមរយៈការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាពនោះទេ អ្នកយល់ព្រមថាជម្លោះ ឬវិវាទបែបនេះនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិហុងកុងដើម្បីដោះស្រាយ។ កន្លែងធ្វើមជ្ឈត្តកម្មគឺក្រុងហុងកុង ប្រទេសចិន ហើយភាសាសម្រាប់មជ្ឈត្តកម្មគឺភាសាអង់គ្លេស។

 

  1. ផ្សេងៗ

9.1 ចំណងជើងនៃរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះគឺសម្រាប់បង្កភាពងាយស្រួលក្នុងការអានតែប៉ុណ្ណោះ មិនមានអត្ថន័យពិតប្រាកដ និងមិនត្រូវប្រើជាមូលដ្ឋានសម្រាប់បកស្រាយខ្លឹមសារនៃកិច្ចព្រមព្រៀងនេះឡើយ។

9.2 ប្រសិនបើលក្ខខណ្ឌណាមួយនៃកិច្ចព្រមព្រៀងនេះមិនមានសុពលភាព ឬមិនអាចអនុវត្តបានដោយផ្នែកសម្រាប់ហេតុផលណាមួយ លក្ខខណ្ឌផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះនៅតែមានសុពលភាព និងចងភ្ជាប់ជាកាតព្វកិច្ចរបស់ភាគីទាំងពីរ។

9.3 ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាភាសាអង់គ្លេស ភាសាអារ៉ាប់ និងភាសាដទៃទៀត ហើយប្រសិនបើមានភាពខុសគ្នាណាមួយ កិច្ចព្រមព្រៀងជាភាសាអង់គ្លេសនេះនឹងត្រូវយកជាគោល។

9.4 កិច្ចព្រមព្រៀងនេះត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2020។