INFINIX ធានានូវផលិតផលនិងគ្រឿងបន្លាស់ម៉ាក INFINIX (“ផលិតផល INFINIX”) ដែលផលិតបានត្រឹមត្រូវដោយមិនមានការខ្វះចន្លោះវត្ថុធាតុដើម និងទឹកដៃផលិត នៅពេលប្រើជាធម្មតាយោងទៅតាមគោលការណ៍ណែនាំដែលបានចេញផ្សាយរបស់ INFINIX ក្នុងរយៈពេលមួយឆ្នាំ (1) ឆ្នាំគិតចាប់ពីថ្ងៃទិញពីកន្លែងលក់រាយដំបូងដោយអ្នកទិញចុងក្រោយ (“រយៈពេលធានា”) ។ គោលការណ៍ណែនាំដែលបានចេញផ្សាយរបស់ INFINIX បួករួមទាំងអស់ប៉ុន្តែមិនត្រូវបានកំណត់ចំពោះព័ត៌មានដែលមាននៅក្នុងលក្ខណៈបច្ចេកទេស សៀវភៅណែនាំអ្នកប្រើប្រាស់ និងព័ត៌មានសេវាកម្មឡើយ។
ការធានានេះមិនអនុវត្ត
1. ចំពោះផលិតផលដែលមិនមែនជាម៉ាកយីហោ INFINIX ឬ សូហ្វវែរណាមួយ, ទោះបីជាបានវេចខ្ចប់ ឬលក់ជាមួយផលិតផល INFINIX ក៏ដោយ។ ក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ ឬអ្នកបោះពុម្ពផ្សាយក្រៅពី INFINIX អាចផ្តល់ការធានាផ្ទាល់ខ្លួនដល់អ្នក - សូមទាក់ទងក្រុមហ៊ុនទាំងនោះសម្រាប់ព័ត៌មានបន្ថែម។
2. ចំពោះគ្រឿងបន្លាស់ដែលអាចប្រើប្រាស់បានដូចជាថ្ម ឬអាគុយ ឬថ្នាំកូតការពារដែលត្រូវបានធ្វើឡើងដើម្បីបន្ថយបន្តិចម្ដងៗ លើកលែងតែមានកំហុសបានកើតឡើងដោយសារកង្វះខាតវត្ថុធាតុដើម ឬទឹកដៃផលិត។
3. ចំពោះការខូចខាតគ្រឿងសំអាង បូករួមទាំងអស់តែមិនត្រូវបានកំណត់ចំពោះស្នាមឆ្កូត និងស្នាមពៀច និងបែកជ័រលើរន្ធដោត។
4. ចំពោះការខូចខាតដែលបណ្តាលមកពីគ្រោះថ្នាក់ ដោយការបំពាន ការប្រើប្រាស់មិនត្រឹមត្រូវ ត្រូវទឹក អគ្គីភ័យ រញ្ជួយដី ឬបុព្វហេតុខាងក្រៅផ្សេងទៀត។
5. ចំពោះការខូចខាតដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលរបស់ INFINIX នៅខាងក្រៅគោលការណ៍ណែនាំដែលបានផ្សព្វផ្សាយ។
6. ចំពោះការខូចខាតដែលបណ្តាលមកពីសេវាកម្ម (បូករួមទាំងការប្រែអោយប្រសើរឡើង និងការពង្រីកបន្ថែម) ដែលអនុវត្តដោយនរណាម្នាក់ដែលមិនមែនជាអ្នកតំណាងរបស់ INFINIX ឬអ្នកផ្តល់សេវាកម្មដែលមានការអនុញ្ញាតពីក្រុមហ៊ុន INFINIX ។
7. ចំពោះផលិតផល INFINIX ដែលត្រូវបានកែប្រែដើម្បី ផ្លាស់ប្តូរមុខងារ ឬអសមត្ថភាពដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន INFINIX។
8. ចំពោះការខូចទ្រង់ទ្រាយដែលបណ្តាលមកពីការដោយការប្រើជាធម្មតា និងការរហែក ឬបើមិនដូច្នេះទេដោយសារតែស្នាមចាស់ធម្មតានៃផលិតផល INFINIX។
9. ប្រសិនបើលេខសម្គាល់ (serial number) ណាមួយត្រូវបានលុបចោល ឬខូចទ្រង់ទ្រាយពីផលិតផល INFINIX។
មុនពេលបញ្ជូនផលិតផល INFINIX របស់អ្នកសម្រាប់សេវាកម្មធានា អ្នកគួរតែរក្សាឯកសារចម្លងទុកនៃមាតិកានៃឧបករណ៍ផ្ទុករបស់វាដាច់ដោយឡែក យកព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលអ្នកចង់ការពារចេញអោយអស់ និងបិទរាល់ពាក្យសម្ងាត់សុវត្ថិភាពទាំងអស់។
អំឡុងពេលស្ថិតក្នុងសេវាកម្មធានា មាតិការបស់ឧបករណ៍ផ្ទុកទិន្នន័យនឹងត្រូវលុបចោលនិងកែទម្រង់ថ្មី។ INFINIX និងភ្នាក់ងាររបស់ខ្លួនមិនទទួលខុសត្រូវចំពោះការបាត់បង់កម្មវិធីសូហ្វវែរ ទិន្នន័យ ឬព័ត៌មានផ្សេងទៀតដែលមាននៅលើឧបករណ៍ផ្ទុក ឬផ្នែកផ្សេងទៀតនៃផលិតផល INFINIX ដែលបានជួសជុលឡើយ។
ចំណុចសំខាន់៖ សូមកុំបើកផលិតផល INFINIX ។ ការបើកផលិតផល INFINIX អាចបណ្តាលឱ្យខូចខាតដែលមិនមាននៅក្នុងការធានានេះ។ មានតែ INFINIX ឬអ្នកផ្តល់សេវាកម្មដែលមានការអនុញ្ញាតពី INFINIX ប៉ុណ្ណោះគួរតែអនុវត្តសេវាកម្មលើផលិតផល INFINIX បាន។