FAQ

សូមស្វាគមន៍មកកាន់វេទិកាសេវាកម្មផ្ទាល់ខ្លួន Infinix។ អ្នកអាចស្វែងរកការអាប់ដេត សៀវភៅណែនាំអ្នកប្រើប្រាស់ បណ្តាញសេវា ការធានា
និងបញ្ជីសំណួរចម្លើយដែលសួរជាញឹកញាប់ (FAQs) ដើម្បីដោះស្រាយបញ្ហា។
យើងពិតជាយកចិត្តទុកដាក់ចំពោះបញ្ហារបស់អ្នក!

  • លេខទូរស័ព្ទហៅចូល/ស៊ីមកាត/ទំនាក់ទំនងរបស់ទូរគមនាគមន៍
  • សារ
  • បណ្ដាញ
  • ពន្ធ/ថ្លៃសេវាកម្ម
  • Bluetooth
  • សូហ្វវែរ
  • ហាដវែរ
  • សេវាកម្មក្រោយពេលលក់
  • ការលក់
  • ផ្សេងៗ

មិនអាចហៅចេញបានទេបន្ទាប់ពីតម្លើង Skype រួច។

1) ត្រូវប្រាកដថាគណនី SIM/Skype ទាំងពីរហ្នឹងមានសមតុល្យគ្រប់គ្រាន់។

2) ត្រូវប្រាកដថាទូរស័ព្ទភ្ជាប់អ៊ីនធឺណិតបានជោគជ័យ

3) លុបកម្មវិធី Skype ហើយតម្លើងវាម្ដងទៀតនៅពេលទូរស័ព្ទចូលប្រើបណ្ដាញល្បឿនលឿន

4) ប្រសិនបើបញ្ហានៅតែមាន សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

មិនអាចហៅទូរស័ព្ទបានទេបន្ទាប់ពីបើកដំណើរការទិន្នន័យ។

1) ត្រូវប្រាកដថាគណនី SIM មានសមតុល្យគ្រប់គ្រាន់។

2) ពិនិត្យមើលថាទូរស័ព្ទស្ថិតលើម៉ូដ 4G តែមួយប៉ុណ្ណោះ៖ បើដូច្នេះ សូមប្តូរទៅម៉ូដផ្សេងទៀត។

3) ព្យាយាមស្ដារការកំណត់អោយដូចប្រព័ន្ធដើមវិញ ប៉ុន្តែត្រូវចងចាំថាត្រូវបម្រុងទុកទិន្នន័យជាមុនសិន។

4) សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare)ដែលនៅជិតបំផុត សម្រាប់ការពិនិត្យបន្ថែម។

មិនអាចបន្ថែមទំនាក់ទំនងថ្មីៗទៅក្នុងសៀវភៅទូរស័ព្ទ ឬមើលសៀវភៅទូរស័ព្ទបានទេ។

1) ត្រូវប្រាកដថាទំនាក់ទំនងថ្មីៗត្រូវបានបន្ថែមតាមវិធីដូចខាងក្រោម៖ ទំនាក់ទំនង--ម៉ឺនុយ--បន្ថែមទំនាក់ទំនងថ្មី។

2) សាកល្បងបើកដំណើរការទូរស័ព្ទឡើងវិញ ឬស្ដារការកំណត់អោយដូចប្រព័ន្ធដំណើរការដើមវិញ ប៉ុន្តែត្រូវចងចាំថាត្រូវបម្រុងទុកទិន្នន័យជាមុនសិន។

3) ប្រសិនបើបញ្ហានៅតែមាន សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

វិធីចម្លងទំនាក់ទំនងទៅទូរស័ព្ទមួយទៀត។

ចម្លងទំនាក់ទំនងទៅស៊ីមកាត- ស៊កស៊ីមកាតចូលក្នុងទូរស័ព្ទ-ចម្លងទំនាក់ទំនងពីស៊ីមកាតទៅទូរស័ព្ទ។

ឬដាក់បញ្ចូលទំនាក់ទំនងទៅកម្មវិធីភាគីទីបី ឧទាហរណ៍ គណនី Google ប្រើទូរស័ព្ទថ្មីដើម្បីចុះឈ្មោះចូលកម្មវិធីភាគីទីបី - ធ្វើសមកាលកម្មទំនាក់ទំនងទៅទូរស័ព្ទថ្មី

ទូរស័ព្ទមិនអាចបង្ហាញការហៅទូរស័ព្ទថ្មីៗបានទេ។

1) បើកដំណើរទូរស័ព្ទឡើងវិញ

2) ស្ដារការកំណត់អោយដូចប្រព័ន្ធដើមវិញ ប៉ុន្តែត្រូវចងចាំថាត្រូវបម្រុងទុកឯកសារសំខាន់ៗ។

3) ប្រសិនបើបញ្ហានៅតែមាន សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

ទូរស័ព្ទបង្ហាញការហាមឃាត់ការហៅនៅពេលហៅចេញ។

1) ពិនិត្យមើលថាតើស៊ីមមានសេវាអ៊ីនធឺណិតគ្របដណ្ដប់ល្អឬអត់ សាកល្បងកន្លែងផ្សេងទៀតដែលមានសេវាល្អជាងនេះ។

2) ត្រូវប្រាកដថាគណនីស៊ីមមានសមតុល្យគ្រប់គ្រាន់។

3) ពិនិត្យមើលថាតើអ្នកបានហាមឃាត់ទំនាក់ទំនងមួយចំនួនឬអត់។

4) ពិនិត្យមើលថាតើស៊ីមកាតបើកទម្រង់ហៅទូរស័ព្ទ dial-up ឬការហៅខ្សែទូរស័ព្ទពិសេសឬអត់។

5) ព្យាយាមស្ដារអោយដូចប្រព័ន្ធដំណើរការដើមវិញ ប៉ុន្តែសូមចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។

6) សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

ទូរស័ព្ទបង្ហាញថា "បញ្ចូលស៊ីមកាត / មិនអាចស្គាល់ស៊ីមកាត / មិនអាចប្រើស៊ីមកាត / ការចុះឈ្មោះស៊ីមកាតមិនបានសម្រេច / គ្មានសេវាអ៊ីនធឺណិត"

1) ពិនិត្យមើលស៊ីមកាតបើមានខូច ឬត្រូវបានគេបោះបង់ សូមប្រើស៊ីមកាតមួយផ្សេងទៀត។

2) ស៊ីមកាតអាចនឹងស៊កចូលមិនបានត្រឹមត្រូវ ព្យាយាមស៊កវាចូលម្ដងទៀត ហើយបើកដំណើរការទូរស័ព្ទឡើងវិញ។

3) ពិនិត្យមើលថាតើទូរស័ព្ទត្រូវបានភ្ជាប់ជាមួយក្រុមហ៊ុនផ្ដល់សេវាដែលបានបញ្ជាក់ឬអត់ បើមាន សូមប្តូរទៅស៊ីមកាតដែលត្រូវការ។

4) ពិនិត្យមើលថាតើលេខ IMEI របស់ទូរស័ព្ទស្របច្បាប់ឬអត់ បើមិន សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ដើម្បីកែប្រែ IMEI ឡើងវិញ។

5) ពិនិត្យមើលថាតើស្ថានភាពសេវាអ៊ីនធឺណិតល្អឬអត់ បើអត់ សាកល្បងកន្លែងផ្សេងទៀតដែលមានសេវាល្អជាងនេះ។

6) សូមទាក់ទងសួរផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការពិនិត្យមើលបន្ថែម។

របៀបស្ដារទំនាក់ទំនងដែលបាត់យកមកវិញ។

ប្រសិនបើទំនាក់ទំនងត្រូវបានបម្រុងទុកដោយទូរស័ព្ទ ឬកម្មវិធីភាគីទីបី(ដូចជាកម្មវិធី Easy Backup & Restore app) ពីមុន, វាអាចត្រូវបានស្ដារឡើងវិញដោយស្វ័យប្រវត្តិ មិនដូច្នោះទេ វាមិនអាចត្រូវបានស្ដារឡើងវិញបានទេ។

ការហៅទូរស័ព្ទបានបញ្ចប់ ឬឈប់និយាយដោយស្វ័យប្រវត្តិ។

1)សូមប្រាកដថាទូរស័ព្ទស្ថិតនៅកន្លែងដែលមានសេវាអ៊ីនធឺណិតគ្របដណ្ដប់ល្អ សាកល្បងកន្លែងផ្សេងទៀតដែលមានសេវាល្អជាងនេះ។

2) ត្រូវប្រាកដថាស៊ីមមានសមតុល្យគ្រប់គ្រាន់

3) ពិនិត្យមើលថាតើទូរស័ព្ទមានបានច្រលំបើកកម៉ូដយន្តហោះ (airplan mode) ឬអត់

4) បើកដំណើរការទូរស័ព្ទឡើងវិញ ឬស្ដារការកំណត់អោយដូចប្រព័ន្ធដំណើរការដើមវិញ ប៉ុន្តែសូមចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។

5) ទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការពិនិត្យបន្ថែម។

មិនអាចលើកទូរស័ព្ទ/ ទទួលការហៅចូលថ្មីៗបានទេ

1) ត្រូវប្រាកដថាទូរស័ព្ទស្ថិតនៅកន្លែងដែលមានសេវាអ៊ីនធឺណិតគ្របដណ្ដប់ល្អ សាកល្បងកន្លែងផ្សេងទៀតដែលមានសេវាល្អជាងនេះ។

2) ត្រូវប្រាកដថាគណនីស៊ីមមានសមតុល្យគ្រប់គ្រាន់។

3) ពិនិត្យមើលថាតើអ្នកបានកំណត់បញ្ជីខ្មៅឬអត់។

4) ធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូរស័ព្ទទៅជំនាន់ចុងក្រោយបំផុត នៅក្នុងការកំណត់-អំពីទូរស័ព្ទ-ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។

5) ទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

ទូរស័ព្ទនិយាយថា "android ឈប់ដំណើរការ" នៅពេលកំពុងរក្សាទុកទំនាក់ទំនង។

1) ស្ដារការកំណត់អោយដូចប្រព័ន្ធដើមវិញ ប៉ុន្តែសូមចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។

2) ធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូរស័ព្ទទៅជំនាន់ចុងក្រោយបំផុត នៅពេលទូរស័ព្ទចូលប្រើបណ្ដាញល្បឿនលឿន។

3) ប្រសិនបើបញ្ហានៅតែមាន សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

ទូរស័ព្ទញ័រនៅពេលការហៅទូរស័ព្ទចូល ឬការហៅទូរស័ព្ទចប់។

ការកំណត់--ទម្រង់ឯកសារសម្លេង--ទូទៅ--បោះបង់រំញ័រ។

នៅពេលហៅទូរស័ព្ទ ភាគីម្ខាងមិនអាចលឺសម្លេងអ្នកហៅទូរស័ព្ទទេលុះត្រាតែបើកឧប៉ាល័រ។

ព្យាយាមស្ដារការកំណត់អោយដូចប្រព័ន្ធដើមវិញជាមុនសិន ប៉ុន្តែសូមចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើវាមិនដំណើរការទេ ទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការពិនិត្យបន្ថែម។

នៅពេលរក្សាទុកទំនាក់ទំនង ទូរស័ព្ទបង្ហាញថាវាស្ថិតនៅលើម៉ូដយន្តហោះ (Airplane mode) ហើយទំនាក់ទំនងមិនអាចត្រូវបានរក្សាទុកទេ។

1) បោះបង់ម៉ូដ Airplane (Airplane mode) សាកល្បងរក្សាទុកទំនាក់ទំនងម្ដងទៀត។

2) ប្រសិនបើអ្នកនៅតែមិនអាចរក្សាទុក ព្យាយាមស្ដារការកំណត់អោយដូចប្រព័ន្ធដើមវិញ ប៉ុន្តែត្រូវចងចាំថាបម្រុងទុកឯកសារសំខាន់ៗ។

3) ប្រសិនបើការស្ដារអោយដូចប្រព័ន្ធដើមវិញមិនដំណើរការ ព្យាយាមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

នៅពេលហៅទូរស័ព្ទ ភាគីទាំងពីរមិនអាចលឺសម្លេងគ្នានិយាយ។

1) ពិនិត្យមើលថាតើសេវាអ៊ីនធឺណិតគ្របដណ្ដប់បានល្អឬអត់ ព្យាយាមនៅកន្លែងផ្សេងៗទៀតដែលមានសេវាល្អជាងនេះ។

2) ប្រសិនបើបញ្ហានៅតែមាន សូមព្យាយាមទាក់ទងសួរផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការពិនិត្យមើលបន្ថែម។

មិនមានសម្លេងរោទិ៍ពេលមានការហៅទូរស័ព្ទចូលទេ។

1) ត្រូវប្រាកដថាទូរស័ព្ទមិនស្ថិតក្នុងម៉ូដញ័រ ឬស្ងាត់ទេ។

2) ពិនិត្យមើលថាតើកម្រិតសម្លេងត្រូវបានបើកនៅក្នុងម៉ូដទូទៅឬអត់។

3) ត្រូវប្រាកដថាឧប៉ាល័រនៅតែស្ថិតក្នុងស្ថានភាពល្អ។

4) ព្យាយាមស្ដារការកំណត់អោយដូចប្រព័ន្ធដើមវិញ ប៉ុន្តែត្រូវចងចាំថាត្រូវបម្រុងទុកឯកសារសំខាន់ៗជាមុនសិន។

5) ប្រសិនបើបញ្ហានៅតែមាន សូមព្យាយាមទាក់ទងសួរផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការពិនិត្យមើលបន្ថែម។

របៀបកំណត់ស៊ីមកាត 2 ជាម៉ូដលំនាំដើមនៅពេលផ្ញើសារ។

ការកំណត់--ការគ្រប់គ្រងស៊ីមកាត--បណ្ដាញសេវាកម្មទិន្នន័យ--ជ្រើសរើសស៊ីមកាតធ្វើជាស៊ីមលំនាំដើម។

ទំនាក់ទំនងដែលបានរក្សាទុកក្នុងស៊ីមកាតមិនអាចបង្ហាញនៅក្នុងទូរស័ព្ទទេ ទោះបីបាត់ទៅវិញក៏ដោយ។

1) ចូលទៅកាន់ទំនាក់ទំនង-ការកំណត់-ទំនាក់ទំនងដើម្បីបង្ហាញ, ហើយជ្រើសរើសទាំងស៊ីមកាត និងទូរស័ព្ទ

2) ពិនិត្យកម្មវិធីភាគីទីបី ត្រូវប្រាកដថាទំនាក់ទំនងនៅក្នុងកម្មវិធីទាំងនោះខុសពីទំនាក់ទំនងនៅក្នុងសៀវភៅទូរស័ព្ទដែលវាមានលេខ និងឈ្មោះខុសគ្នា។

3) ទាក់ទងសួរផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការពិនិត្យមើលបន្ថែម។

លេខមួយចំនួននៅតែអាចហៅចូលបានបន្ទាប់ពីបានដាក់ចូលក្នុងបញ្ជីខ្មៅហើយ។

ប្រសិនបើអ្នកចង់ផ្ដាច់ការហៅទូរស័ព្ទឬលេខទូរស័ព្ទ អ្នកត្រូវទាញយកកម្មវិធីភាគីទីបីដើម្បីផ្ដាច់វា ដូចជាកម្មវិធីបញ្ជីខ្មៅសម្រាប់ផ្ដាច់ការហៅ (Call blacklist) ឬ កម្មវិធីបិទការហៅ (Call Blocker)។

នៅពេលចុចលើទំនាក់ទំនងជាក់លាក់ដើម្បីពិនិត្យមើលលេខ នោះទូរស័ព្ទតែងតែបង្ហាញពាក្យ "កំពុងផ្ទុក" ជាមុនសិន រួចបង្ហាញលេខតាមក្រោយ។

1) ព្យាយាមធ្វើអោយទំហំទូរស័ព្ទទំនេរដោយលុបកម្មវិធីឬឯកសារដែលមិនចាំបាច់ចេញ។

2) ផ្លាស់ទីទំនាក់ទំនងទាំងអស់ពីស៊ីមកាតទៅទូរស័ព្ទ។

3) ព្យាយាមធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូរស័ព្ទទៅជំនាន់ចុងក្រោយបំផុត

4) ប្រសិនបើបញ្ហានៅតែមាន សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

នៅពេលបើក ទូរស័ព្ទបង្ហាញ "ការហៅសង្គ្រោះបន្ទាន់"

1) សាកល្បងកន្លែងផ្សេងទៀតដែលមានកម្រិតសញ្ញាគ្រាន់បើជាងមុន។

2) ពិនិត្យមើលថាតើទូរស័ព្ទត្រូវបានភ្ជាប់ជាមួយក្រុមហ៊ុនផ្ដល់សេវាដែលបានបញ្ជាក់ សូមសាកល្បងស៊ីមកាតផ្សេងទៀត។

3) ប្រសិនបើបញ្ហានៅតែមាន សូមទាក់ទងសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

វិធីដើម្បីបើកដំណើរការមុខងាររង់ចាំការហៅនៅក្នុងទូរស័ព្ទ។

ម៉ឺនុយ--ការហៅ--គ្រាប់ចុចជម្រើសឬបន្ទាត់ចុច 3--ជ្រើសរើសការកំគណត់ការហៅ--ហៅជាសម្លេង--ការកំណត់ផ្សេងៗ/ការកំណត់បន្ថែម--រង់ចាំការហៅ;

ហេតុអ្វីបានជាខ្ញុំមិនអាចទទួលការហៅពីលេខពិសេសបាន។

ពិនិត្យមើលថាតើអ្នកបានបើកដំណើរការមុខងារ: ចូលទៅ "ការកំណត់ការហៅទូទៅ"--SIM 1/SIM 2--ហាមឃាត់ការហៅ​ & ជ្រើសរើស "បោះបង់ទាំងអស់"

តើលក្ខណៈពិសេស "បញ្ជីខ្មៅ" ជាអ្វី។

ប្រសិនបើបើកដំណើរការលក្ខណៈពិសេសបញ្ជីខ្មៅនៅលើលេខពិសេស

អ្នកនឹងមិនទទួលការហៅពីលេខនោះទេ។

ហេតុអ្វីស៊ីមកាតត្រូវបានបិទ ឬកូដ pin ត្រូវបានបិទ។

អ្នកប្រហែលជាបានបញ្ចូលកូដ PIN ខុសបីដងជាប់គ្នា៖ សូមទាក់ទងក្រុមហ៊ុនផ្ដល់សេវារបស់អ្នកសម្រាប់កូដ PUK នៃស៊ីមកាត, ប្រើកូដ PUK ដើម្បីដោះសោស៊ីម។

ហេតុអ្វីខ្ញុំមិនអាចទទួលការហៅទូរស័ព្ទចូលបាន។

1) ពិនិត្យមើលថាតើស៊ីមកាតមានសេវាល្អឬអត់ សាកល្បងកន្លែងផ្សេងទៀតដែលមានសេវាអ៊ីនធឺណិតល្អជាងនេះ។

2) ត្រូវប្រាកដថាអ្នកមានសមតុល្យគ្រប់គ្រាន់

3) សូមទាក់ទងសួរផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការពិនិត្យមើលបន្ថែម។

ទូរស័ព្ទកំពុងទទួលសារដូចៗគ្នា

ជួនកាលបណ្ដាញជួបញ្ហាដោយសារតែការប្រើប្រាស់ញឹកញាប់ អ្នកអាច៖

1) រង់ចាំមួយភ្លែតហើយពិនិត្យមើលម្ដងទៀត។

2) ពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកដើម្បីមើលថាតើវាជាបញ្ហាមកពីបណ្ដាញរបស់អ្នកឬអត់។

3) សូមទៅជួបផ្នែកបម្រើអតិថិជន (Carlcare) សម្រាប់ការពិនិត្យបន្ថែម

មិនអាចផ្ញើសារ MMS។

1) ពិនិត្យមើលថាតើស៊ីមកាតមានសេវាល្អធម្មតា និងទិន្នន័យត្រូវបានបើកដែរឬអត់។

2) ត្រូវប្រាកដថាគណនីស៊ីមមានសមតុល្យគ្រប់គ្រាន់

3) ពិនិត្យមើលថាតើទូរស័ព្ទបានបើកដំណើរការសារ MMS ឬអត់

4) ពិនិត្យមើលថាតើលេខទូរស័ព្ទត្រឹមត្រូវឬអត់។

5) សូមទៅជួបផ្នែកបម្រើអតិថិជន (Carlcare) សម្រាប់ការពិនិត្យបន្ថែម

មិនអាចទទួលសារថ្មី ពេលដែលអាចផ្ញើសារបានទេ។

1) ត្រូវប្រាកដថាស៊ីមមានសេវាល្អធម្មតា

2) ត្រូវប្រាកដថាប្រអប់សារនៅតែមានទំហំផ្ទុកគ្រប់គ្រាន់

3) ពិនិត្យមើលថាតើការរៀបចំរចនាសម្ព័ន្ធឧបករណ៍ដំណើរការបានល្អ

4) សូមទៅជួបផ្នែកបម្រើអតិថិជន (Carlcare) សម្រាប់ការពិនិត្យបន្ថែម

មិនអាចផ្ញើសារបានទេ។

1) ត្រូវប្រាកដថាស៊ីមកាតមានសេវាល្អធម្មតា

2) ត្រូវប្រាកដថាគណនីស៊ីមមានសមតុល្យគ្រប់គ្រាន់

3) ត្រូវប្រាកដថាលេខទូរស័ព្ទរបស់អ្នកទទួលត្រឹមត្រូវ

4) បើកដំណើរការទូរស័ព្ទឡើងវិញ ឬស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំធ្វើការបម្រុងទុកទិន្នន័យជាមុនសិន។

5) ប្រសិនបើបញ្ហានៅតែមាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) សម្រាប់ការពិនិត្យមើលបន្ថែម។

របៀបភ្ជាប់អ៊ីនធឺណិត/ របៀបកំណត់បណ្ដាញ។

ត្រូវប្រាកដថាគណនីស៊ីមមានសមតុល្យភាពគ្រប់គ្រាន់ ឬមាន wifi ត្រឹមត្រូវ, ដើម្បីភ្ជាប់, ចូលទៅកាន់៖ ការកំណត់--WALN--ជ្រើសរើសបណ្ដាញ--ភ្ជាប់--បញ្ចូលពាក្យសម្ងាត់ត្រឹមត្រូវ (សម្រាប់ wifi); ឬចូលទៅកាន់ការកំណត់--ច្រើន--បណ្ដាញសេវាទូរស័ព្ទ--ជ្រើសរើសណ្ដាញ--ភ្ជាប់(សម្រាប់ទិន្នន័យទូរស័ព្ទ)

សេវាអ៊ីនធឺណិតខ្សោយ / ទូរស័ព្ទចល័តតែងតែគ្មានសេវា។

1) ទៅរកកន្លែងផ្សេងទៀតដែលមានសេវាអ៊ីនធឺណិតល្អជាងនេះ

2) បើកដំណើរការទូរស័ព្ទឡើងវិញ ឬស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំធ្វើការបម្រុងទុកឯកសារសំខាន់ៗ។

3) ប្រសិនបើនៅតែគ្មានសេវាទៀត ព្យាយាមចូលទៅកាន់ផ្នែកសេវាបម្រើអតិថិជន(Carlcare) សម្រាប់ការពិនិត្យមើលបន្ថែម

របៀបប្រើទូរស័ព្ទនៅក្រៅប្រទេសឥណ្ឌា។

ទិញស៊ីមកាតឥណ្ឌាក្នុងតំបន់រួចស៊កវាចូលក្នុងទូរស័ព្ទ។ ឬពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកដើម្បីដឹងពីរបៀបប្រើស៊ីមកាតរបស់អ្នកនៅក្រៅប្រទេស។

មិនអាចប្រើបណ្ដាញ 3G បានទេ។

1) ត្រូវប្រាកដថាទាំងទូរស័ព្ទ និងស៊ីមកាតគាំទ្រ 3G, ហើយទូរស័ព្ទត្រូវបានគ្របដណ្ដប់ដោយបណ្ដាញអ៊ីនធឺណិត 3G ជាមុនសិន។

2) កំណត់ទម្រង់ 3G៖ ចូលទៅការកំណត់-បណ្ដាញអ៊ីនធឺណិតទូរស័ព្ទដៃ-ប្រភេទបណ្ដាញដែលពេញចិត្ត-ជ្រើសរើស 3G

3) ប្រសិនបើនៅតែមិនអាចប្រើ 3G បានទេ សូមព្យាយាមទៅកាន់ផ្នែកបម្រើអតិថិជននៅជិតបំផុតសម្រាប់ការពិនិត្យបន្ថែម។

តើទូរស័ព្ទមាន 3G ឬអត់? បើមាន ធ្វើម៉េចទើបខ្ញុំអាចបិទវាបាន។

1) សាកសួរហាងលក់ទូរស័ព្ទ រឺចូលមើលលក្ខណៈបច្ចេកទេសផលិតផល

2) ដើម្បីបិទ 3G ចូលទៅកាន់៖ ការកំណត់--ច្រើនទៀត--បណ្ដាញអ៊ីនធឺណិតទូរស័ព្ទ--បោះបង់ 3G។

តើខ្ញុំអាចដាក់កម្រិតការប្រើប្រាស់ទិន្នន័យបានដែរទេ? របៀបធ្វើវា។

បាទ/ចាស៎៖ ការកំណត់--ការប្រើប្រាស់ទិន្នន័យ--ជ្រើសរើសក្រុមហ៊ុនទូរស័ព្ទនៃស៊ីមរបស់អ្នក--កំណត់ដែនកំណត់ទិន្នន័យទូរស័ព្ទ

តើខ្ញុំអាចបិទទិន្នន័យលើទូឬស័ព្ទខ្ញុំដោយរបៀបណា។

ទាញរបារជូនដំណឹងចុះ--បិទទិន្នន័យ។

របៀបតម្លើងអ៊ីម៉ែល / អ៊ីម៉ែលផ្លូវការរបស់ខ្ញុំ។

បើកកម្មវិធីម៉ែល--បញ្ចូលគណនី និងពាក្យសម្ងាត់របស់អ្នកអោយបានត្រឹមត្រូវ នោះទូរស័ព្ទនឹងតម្លើងដោយស្វ័យប្រវត្តិ។

មិនអាចមើលទំព័រវិបបានទេ។

1) ត្រូវប្រាកដថាគណនីស៊ីមមានសមតុល្យគ្រប់គ្រាន់

2) ត្រូវប្រាកដថាទូរស័ព្ទស្ថិតនៅលើទិន្នន័យ ឬ wifi ត្រឹមត្រូវ

3) ប្រសិនបើបញ្ហានៅតែមាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) សម្រាប់ការពិនិត្យមើលបន្ថែម។

មិនអាចភ្ជាប់ wifi / ស្គាល់បណ្ដាញអ៊ីនធឺណិតបានទេ / របៀបភ្ជាប់ wifi។

ប្រសិនបើមិនអាចភ្ជាប់ wifi សូម៖

1) ប្រាកដថារ៉ោតទ័រដើរធម្មតា ព្យាយាមបើកដំណើរការ ឬកំណត់រ៉ោតទ័រឡើងវិញ

2) ប្រាកដថាទូរស័ព្ទស្ថិតនៅជិតរ៉ោតទ័រល្មមដើម្បីអោយមានសេវា wifi គ្របដណ្ដប់គ្រប់គ្រាន់។

3) ពិនិត្យមើលថាតើអ្នកបានបញ្ចូលពាក្យសម្ងាត់ត្រឹមត្រូវឬអត់ បើមិនអាចភ្ជាប់ទៅទិន្នន័យទូរស័ព្ទបានទេ សូម៖

1) ប្រាកដថាស៊ីមកាតដើរធម្មតា សេវាស៊ីមនៅល្អធម្មតា

2) ប្រាកដថាស៊ីមកាតមានសមតុល្យគ្រប់គ្រាន់

ប្រសិនបើនៅតែមិនអាចភ្ជាប់បានទៀត អញ្ចឹងអ្នកអាចព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំធ្វើការបម្រុងទុកទិន្នន័យជាមុនសិន។ ប្រសិនបើការស្ដារទៅប្រព័ន្ធដើមក៏មិនដំណើរការដែរ សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) សម្រាប់ការពិនិត្យមើលបន្ថែម។ សូមអរគុណ

មិនអាចផ្ញើអ៊ីម៉ែលបានទេ។

1) ត្រូវប្រាកដថាទូរស័ព្ទមានសិទ្ធិចូលប្រើបណ្ដាញអ៊ីនធឺណិតត្រឹមត្រូវជាមុនសិន។

2) ត្រូវប្រាកដថាគណនីអ៊ីម៉ែល និងពាក្យសម្ងាត់គឺត្រឹមត្រូវ

3) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំធ្វើការបម្រុងទុកឯកសារសំខាន់ៗជាមុនសិន។

4) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

ល្បឿននៃការប្រើប្រាស់អ៊ីនធឺណិតគឺយឺតហើយមិនបង្ហាញសញ្ញា 3G ទេ។

1) ត្រូវប្រាកដថាទាំងទូរស័ព្ទ និងស៊ីមកាតគាំទ្រ 3G។

2) ត្រូវប្រាកដថាទូរស័ព្ទបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយបណ្តាញអ៊ីនធឺណិត 3G

សូមសាកល្បងកន្លែងផ្សេងទៀតដែលមានបណ្តាញអ៊ីនធឺណិតល្អជាងមុន

3) ត្រូវប្រាកដថាគណនីស៊ីមមានសមតុល្យគ្រប់គ្រាន់

4) ពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកអំពីវា

ការកំណត់ APN ត្រូវបានលុបចោល ហើយនេះជារបៀបកំណត់ឡើងវិញ។

ពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកដោយផ្ទាល់ អញ្ជើញទៅសាលអាជីវកម្មមួយរបស់ពួកគេ។

ទូរស័ព្ទប្រាប់ថាមានកំហុសនៅពេលបើក wifi / មិនអាចភ្ជាប់ wifi បានទេ។

1) ត្រូវប្រាកដថាសេវា wifi ខ្លាំង ហើយប្រើការបាន ហើយអ្នកបានបញ្ចូលពាក្យសម្ងាត់ត្រឹមត្រូវ។

2) ព្យាយាមបើកដំណើរការ ឬកំណត់ wifi រ៉ោតទ័រឡើងវិញ ហើយភ្ជាប់ម្ដងទៀត។

3) ព្យាយាមបើកដំណើរការទូរស័ព្ទ ហើយភ្ជាប់ម្ដងទៀត។

4) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំធ្វើការបម្រុងទុកឯកសារសំខាន់ៗ។

5) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

មិនអាចទាញយកឯកសារបានទេ។

1) ត្រូវប្រាកដថាទូរស័ព្ទបានភ្ជាប់ទៅបណ្ដាញអ៊ីនធឺណិតដែលខ្លាំង ហើយប្រើការបាន។

2) ត្រូវប្រាកដថាទូរស័ព្ទមានទំហំផ្ទុកគ្រប់គ្រាន់សម្រាប់ឯកសារដែលបានទាញយក

3) ត្រូវប្រាកដថាអ្នកទាញយកពីប្រភពដែលគួរអោយទុកចិត្ត

4) ប្រសិនបើនៅតែមិនអាចទាញយកបានទៀត សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

របៀបមើលអាសយដ្ឋាន IP នៃទូរស័ព្ទ។

ការកំណត់--Wifi--ចុចបណ្ដាញអ៊ីនធឺណិតដែលអ្នកជ្រើសរើស--មើលអាសយដ្ឋាន IP។

មិនអាចភ្ជាប់អ៊ីនធឺណិតទោះបីទិន្នន័យមានគ្រប់គ្រាន់ក៏ដោយ។

1) ត្រូវប្រាកដថាសេវាស៊ីមកាតដើរធម្មតាហើយខ្លាំង

2) ត្រូវប្រាកដថាអ្នកបានជ្រើសរើស APN ត្រឹមត្រូវ ពិនិត្យមើលវានៅក្នុងការកំណត់-បណ្ដាញអ៊ីនធឺណិតទូរស័ព្ទ

3) ពិនិត្យមើលថាតើអាសយដ្ឋានគេហទំព័រត្រឹមត្រូវ

4) ពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នក ឬសូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

មានបញ្ហាអ្វីមួយជាមួយបណ្តាញបន្ទាប់ពីកំណត់ទូរស័ព្ទឡើងវិញ។

ត្រូវប្រាកដថាវាមិនមែនជាបញ្ហាបណ្ដាញជាមុនសិន។ ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញម្ដងទៀត តែត្រូវចងចាំធ្វើការបម្រុងទុកទិន្នន័យជាមុនសិន។ ប្រសិនបើវាមិនដំណើរការ សូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

ទិន្នន័យទូរស័ព្ទ ឬ wifi បើកដោយខ្លួនឯងវា

ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំធ្វើការបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើវាមិនដំណើរការ សូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

មូលហេតុដែលសេវាបណ្ដាញអ៊ីនធឺណិត និងការទទួលខ្សោយ។

1) សេវាបណ្ដាញអ៊ីនធឺណិតប្រហែលជាខ្សោយនៅទីតាំងបច្ចុប្បន្នរបស់អ្នក ព្យាយាមកន្លែងផ្សេងទៀតដែលមានបណ្ដាញអ៊ីនធឺណិតប្រសើរជាងមុន

2) ពិនិត្យមើលជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកអំពីវា

3) ប្រសិនបើគ្មានអ្វីខុសប្រក្រតីជាមួយសេវាអ៊ីនធឺណិត សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

ថ្លៃសេវាទិន្នន័យទូរស័ព្ទខ្ពស់ពេក។

ពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកដោយផ្ទាល់

មិនអាចប្រើទិន្នន័យឥតគិតថ្លៃបានទេ។

ពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកដោយផ្ទាល់

ថ្លៃសេវាទិន្នន័យទូរស័ព្ទត្រូវគិតថ្លៃដោយចៃដន្យ។

1) ទាក់ទងអ្នកផ្តល់សេវាកម្មរបស់អ្នកដើម្បីពិនិត្យមើលវិក័យប័ត្រទិន្នន័យទូរស័ព្ទរបស់អ្នក

2) បិទទិន្នន័យទូរស័ព្ទនៅពេលមិនកំពុងប្រើ

3) បិទកម្មវិធីដែលមិនចាំបាច់ដែលដំណើរការនៅផ្ទៃខាងក្រោយ។

របៀបធ្វើអោយទិន្នន័យឥតគិតថ្លៃសកម្មឡើង។

ពិគ្រោះជាមួយអ្នកផ្ដល់សេវាកម្មរបស់អ្នកដោយផ្ទាល់

របៀបរក្សាទុកទិន្នន័យទូរស័ព្ទ។

1)លុបកន្លែងលាក់ទុកអោយបានទៀងទាត់ ដើម្បីបង្ការកម្មវិធីនៅក្នុងផ្ទៃខាងក្រោយកុំអោយប្រើប្រាស់ទិន្នន័យរបស់អ្នកដោយមិនចាំបាច់។

2) ទាញយកកម្មវិធីពីប្រភពដែលគួរទុកចិត្តតែប៉ុណ្ណោះ ដូចជា Play Store។

3) បិទការស្វ័យទាញយកកម្មវិធីរុករកអ៊ីនធឺណិត និងកម្មវិធីផ្សេងៗទៀត។

4) ជៀសវាងរូបភាព និងវីដេអូនធំៗ កំណត់តែ Wi-Fi តែប៉ុណ្ណោះ។

5) បិទទិន្នន័យទូរស័ព្ទនៅពេលអ្នកមិនត្រូវការវា។

6) ប្រើ GSM / 2G នៅពេលមិនកំពុងប្រើអ៊ីនធឺណិតច្រើន។

7) កំណត់ការទាញយកដោយដៃសម្រាប់រូបភាព / វីដេអូសម្រាប់កម្មវិធីផ្ញើសារផ្សេងៗ។

តើខ្ញុំអាចផ្ដាច់ / ផ្គូរផ្គង Bluetooth ដោយរបៀបណា។

1) បើក Bluetooth នៅពេលទូរស័ព្ទទាំងពីរ

2) ធ្វើអោយឧបករណ៍ផ្សេងទៀតអាចមើលឃើញ bluetooth

3) ស្វែងរក bluetooth ហើយចាប់ផ្ដើមផ្គូរផ្គង និងដាក់ជាគូរ។

ដើម្បីផ្ដាច់ការផ្គូរផ្គង គ្រាន់តែបិទ bluetooth

មិនអាចទទួលឯកសារដោយ Bluetooth។

1) ត្រូវប្រាកដថាទូរស័ព្ទត្រូវបានភ្ជាប់ដោយជោគជ័យតាមរយៈ Bluetooth, ហើយពួកវាស្ថិតនៅជិតល្មមពីគ្នា

2) ត្រូវប្រាកដថាទូរស័ព្ទនៅតែមានទំហំផ្ទុកគ្រប់គ្រាន់សម្រាប់ឯកសារ។

3) ត្រូវប្រាកដថាទូរស័ព្ទគាំទ្រទម្រង់ឯកសារ

4) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំធ្វើការបម្រុងទុកឯកសារសំខាន់ៗ

5) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

Bluetooth បង្ហាញថាបានផ្គូរផ្គងតែនៅតែមិនអាចភ្ជាប់បាន

ត្រូវប្រាកដថា Bluetooth ត្រូវបានផ្គូរផ្គងតាមវិធីត្រឹមត្រូវ៖

1) បើក Bluetooth ទាំងពីរនៅលើទូរស័ព្ទទាំងពីរ

2) កំណត់ Bluetooth ដើម្បីអោយឧបករណ៍ដទៃអាចមើលឃើញ

3) ស្វែងរកឧបករណ៍ផ្សេងទៀត ហើយចាប់ផ្ដើមផ្គូរផ្គង ហើយដាក់ជាគូរ

4) បន្ទាប់ពីផ្គូរផ្គងហើយ ចាប់ផ្ដើមផ្ញើឯការ។

ត្រូវប្រាកដថាទូរស័ព្ទទាំងពីរស្ថិតនៅជិតល្មមពីគ្នា។ ប្រសិនបើនៅតែមិនដំណើរការ ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់។ ប្រសិនបើបញ្ហានៅតែមាន សូមទៅរកផ្នែកបម្រើសេវាអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

នៅពេលប្រើ Bluetooth ចាក់តន្ត្រី វាដើរមិនរលូនទេ / ការហៅទូរស័ព្ទតាម Bluetooth មិនប្រក្រតីទេ។

1) បិទ Bluetooth, ពិនិត្យមើលថាតើតន្ត្រី/ការហៅដំណើរការធម្មតាឬអត់។ បើដូច្នោះ អញ្ចឹងព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ; មិនដូច្នោះទេ បញ្ហាអាចមកពីឯកសារតន្ត្រី/សេវាបណ្ដាញអ៊ីនធឺណិត។

2) ព្យាយាមកន្លែងផ្សេងទៀតដែលមានចម្ងាយជិតជាងមុនដើម្បីដឹងថាតើបញ្ហាបណ្ដាលមកពីកត្តាបរិស្ថានឬអត់។

3) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

ឧបករណ៍ស្វែងរក Bluetooth គឺតិចជាង ឬមិនអាចរកឃើញ។

ត្រូវប្រាកដថាមានឧបករណ៍ Bluetooth នៅក្បែរៗ ហើយអាចគេស្វែងរក ពិនិត្យមើលថាតើមានទូរស័ព្ទ ឬឧបករណ៍មួយទៀតកំពុងស្វែងរក Bluetooth ក្នុងពេលតែមួយ។ ប្រសិនបើវិធីខាងលើមិនអាចដោះស្រាយបញ្ហាបានទេ សូមយកទូរស័ព្ទទៅសាកសួរនៅមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) ក្នុងតំបន់។

មិនអាចទាញយក / តម្លើង / ធ្វើបច្ចុប្បន្នភាពកម្មវិធីក្នុង Google Play; មិនត្រូវគ្នានឹងទូរស័ព្ទ មិនអាចទាញយកបានទេដោយសារកំហុស 921 ឬកំហុសក្នុងការទាញយក កំហុស 491 ឯកសារកញ្ចប់មិនត្រឹមត្រូវ។

1) ពិនិត្យមើលថាតើបណ្ដាញដំណើរការក្នុងស្ថានភាពល្អ។

2) ត្រូវប្រាកដថាទូរស័ព្ទមានទំហំផ្ទុកគ្រប់គ្រាន់សម្រាប់ទាញយក ព្យាយាមលុបឯកសារមិនចាំបាច់ចេញ។

3) ត្រូវប្រកដថាទូរស័ព្ទមាន Ram គ្រប់គ្រាន់សម្រាប់ការទាញយក ព្យាយាមសម្អាតកន្លែងលាក់ទុកមុនពេលទាញយក។

4) ត្រូវប្រាកដថាអ្នកទាញយកពីប្រភពដើមដែលគួរទុកចិត្តបានដូជា Playstore។

5) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកទិន្នន័យ ហើយអញ្ចឹងព្យាយាមទាញយកម្ដងទៀត

6) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

កម្លាំងកម្មវិធីបិទនៅពេលកំពុងដំណើរការ។

1) ត្រូវប្រាកដថាកម្មវិធីត្រូវបានទាញយកមកពីប្រភពដើមគួរអោយទុកចិត្ត តែងតែទាញយកពី Play Store

2) ព្យាយាមទាញយកឡើងវិញ និងតម្លើងកម្មវិធីឡើងវិញនៅពេលទូរស័ព្ទស្ថិតនៅក្រោមបណ្ដាញអ៊ីនធឺណិតខ្លាំងហើយថេរ។

3) ពិនិត្យមើលថាតើអ្នកបានខកខានចំពោះការធ្វើបច្ចុប្បន្នភាពថ្មីណាមួយ ឬទៅរកផ្នែកបម្រើសេវាអតិថិជន (Carl care) ដែលនៅជិតបំផុតសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវិធី។

មិនអាចតម្លើងកម្មវិធីបានទេដោយសារទូរស័ព្ទមិនត្រូវគ្នា។

1) ទាញយកនិងតម្លើងកំណែកម្មវិធីផ្សេងទៀតឡើងវិញ។

2) ត្រូវប្រាកដថាអ្នកមាន RAM គ្រប់គ្រាន់នៅពេលទាញយក

3) ពិគ្រោះជាមួយផ្នែកបម្រើសេវាអតិថិជន (Carlcare) ក្នុងតំបន់អំពីវា

ទូរស័ព្ទនឹងបិទដោយស្វ័យប្រវត្តិនៅពេលបញ្ចូលលេខទូរស័ព្ទ

1) បិទកម្មវិធីដែលមិនចាំបាច់ទាំងអស់ដែលដំណើរការនៅផ្ទៃខាងក្រោយ។

2) លុបកម្មវិធីដែលមិនប្រើចេញពីទូរស័ព្ទ។ ជានិច្ចកាលត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីជាមួយកំណែចុងក្រោយបំផុត។

3) ត្រូវប្រាកដថាទំនាក់ទំនងរវាងទូរស័ព្ទនិងថ្មស្ថិតក្នុងស្ថានភាពល្អ។

4) លុបកម្មវិធីបន្ទាប់ពីទូរស័ព្ទចាប់ផ្តើមផ្តល់រោគសញ្ញាបែបនេះ។

5) ព្យាយាមស្តារកម្មវិធីទៅប្រព័ន្ធដើមវិញ ប៉ុន្តែត្រូវចាំថាត្រូវបម្រុងទុកឯកសារសំខាន់ៗ

6) ទៅរកផ្នែកបម្រើសេវាអតិថិជន (Carlcare) ក្នុងតំបន់ដើម្បីពិនិត្យបន្ថែម

របៀបទាញយកកម្មវិធី Flashshare, Facebook messenger, Play Store, Instagram។

ជាទូទៅកម្មវិធីអាចទាញយកបាននៅក្នុង Play Store របស់អ្នកហើយកម្មវិធីដែលភ្ជាប់មកជាមួយទូរស័ព្ទក៏អាចទាញយកមកវិញបានដែរដោយការស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ ឬធ្វើបច្ចុប្បន្នភាពទូរស័ព្ទនៅក្នុងមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) ប៉ុន្តែត្រូវចាំថាត្រូវថតចម្លងទិន្នន័យជាមុនសិន។

មិនអាចចូលក្នុង whatsapp បានទេ។ វាបង្ហាញ "កំណត់ពេលវេលានិងកាលបរិច្ឆេទដែលត្រឹមត្រូវ"

1) ត្រូវប្រាកដថាទូរស័ព្ទស្ថិតនៅក្រោមបណ្ដាញអ៊ីនធឺណិតខ្លាំងហើយថេរ

2) លុបកម្មវិធី Whatsapp, ទាញយកហើយតម្លើងវាឡើងវិញនៅពេលទូរស័ព្ទមានសិទ្ធិចូលប្រើបណ្ដាញអ៊ីនធឺណិតល្បឿនលឿន។

3) ព្យាយាមស្តារកម្មវិធីទៅប្រព័ន្ធដើមវិញ ប៉ុន្តែត្រូវចាំថាត្រូវបម្រុងទុកឯកសារសំខាន់ៗ។

4) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

របៀបបើកដំណើរការ GPS។

ធ្វើឱ្យសកម្មទីតាំងនៅក្នុងរបារជូនដំណឹងឬចូលទៅការកំណត់--ទីតាំង-- បើកដំណើរការ GPS.

GPS កំពុងដំណើរការ។

1) ត្រូវប្រាកដថា GPS បើក

2) ប្រសិនបើទូរស័ព្ទនៅក្នុងផ្ទះ ព្យាយាមយកវាទៅខាងក្រៅ

3) សាកល្បងកន្លែងផ្សេងទៀតដែលមានបណ្តាញអ៊ីនធឺណិតប្រសើរជាងមុន បើកទូរស័ព្ទឡើងវិញដើម្បីព្យាយាមម្តងទៀត

4) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចាំថាត្រូវធ្វើការបម្រុងទុកឯកសារសំខាន់ៗជាមុនសិន

5) ព្យាយាមទៅមើល Carlcare ដែលនៅជិតបំផុតដើម្បីពិនិត្យបន្ថែម

កាមេរ៉ាត្រូវបង្ខំបិទ ហើយមិនអាចថតរូបបានទេ។

1) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចាំថាត្រូវធ្វើការបម្រុងទុកឯកសារសំខាន់ៗ

2) ធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូរស័ព្ទទៅជំនាន់ចុងក្រោយបំផុត

3) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

មិនអាចបើកឯកសារការិយាល័យបានទេ។

ត្រូវប្រាកដថាមានកម្មវិធីអានការិយាល័យ (office reading apps) នៅក្នុងទូរស័ព្ទជាមុនសិន ហើយទម្រង់ឯកសារត្រឹមត្រូវ

របៀបអ៊ីនគ្រីបឯកសារ / ថតឯកសារ។

ទាញយកកម្មវិធីដែលបានអ៊ីនគ្រីបក្នុង Play Store។ ដូចជាការអ៊ិនគ្រីបឯកសារឥតគិតថ្លៃ។

របៀបទាញយកកម្មវិធីដែលបានតម្លើងមកស្រាប់ បន្ទាប់ពីការស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ។

ជាទូទៅប្រសិនបើអ្នកបានស្តារកម្មវិធីទៅប្រព័ន្ធដើមវិញ នោះកម្មវិធីដែលបានតម្លើងរួចហើយនឹងត្រូវបានរកឃើញវិញដែរ។ បើមិនដូច្នោះទេ អ្នកអាចទាញយកកម្មវិធីទាំងនោះនៅក្នុង Play Store

តើខ្ញុំអាចទិញហ្គេមនៅឯណា។

ពិនិត្យនិងទិញនៅក្នុង play store របស់អ្នកឬទីផ្សារ Android ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយភាគច្រើនកម្មវិធីឥតគិតថ្លៃទេពេលនេះ។

តើខ្ញុំលុបកម្មវិធីដែលបានទាញយកពីទីផ្សារ Android ដោយរបៀបណា។

ការកំណត់--កម្មវិធី--ជ្រើសរើសកម្មវិធីដែលត្រូវការមួយ--លុបកម្មវិធី;ឬចុចកម្មវិធីអោយូរ ហើយបន្ទាប់មកយកវាចេញទៅដាក់ក្នុងរូបតំណាងធុងសម្រាមដែលលេចចេញនៅផ្នែកខាងលើនៃអេក្រង់។

តើខ្ញុំអាចប្រើផែនទីដោយគ្មានអ៊ីនធឺណិតនៅលើទូរស័ព្ទរបស់ខ្ញុំដោយរបៀបណា។

ទាញយកផែនទីដោយគ្មានអ៊ីនធឺណិតនៅពេលអ្នកមានលទ្ធភាពចូលប្រើបណ្ដាញ

មិនអាចមើលវីដេអូដោយប្រើ Youtube / នៅក្នុងទូរស័ព្ទបានទេ។

1) ត្រូវប្រាកដថាទុរស័ព្ទមានលទ្ធភាពចូលប្រើបណ្ដាញអ៊ីនធឺណិតខ្លាំងហើយថេរជាមុនសិន

2) ត្រូវប្រាកដថាវីដេអូនៅតែមានសុពលភាពប្រើការបាន ព្យាយាមវីដេអូផ្សេងទៀត។

3) លុបឃ្លាំងសម្ងាត់ ហើយព្យាយាមចាក់វីដេអូម្ដងទៀត។

មិនអាចចុះឈ្មោះចូលក្នុប្រអប់អ៊ីម៉ែល Google បានទេ។

1) ត្រូវប្រាកដថាទូរស័ព្ទត្រូវបានគ្របដណ្ដប់ដោយបណ្តាញអ៊ីនធឺណិតល្បឿនលឿនជាមុនសិន

2) លុបគណនីអ៊ីម៉ែលហើយចូលម្តងទៀត

កម្មវិធីដែលបានទាញយកឧស្សាហ៍បាត់បន្ទាប់ពីចូលកែប្រព័ន្ធទូរស័ព្ទ។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។​ ប្រសិនបើបញ្ហានៅតែមាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

ផ្តិតយករូបភាពមានពណ៌មិនធម្មតា

ចូលទៅកាមេរ៉ា--ការកំណត់--ស្ដារតាមលំនាំដើម។

របៀបចាក់សោទូរស័ព្ទ។

ចូលទៅកាន់ការកំណត់--សន្តិសុខការពារ--ការចាក់សោអេក្រង់--បញ្ចូលពាក្យសម្ងាត់ ហើយអនុញ្ញាត។

របៀបផ្លាស់ទីកម្មវិធីទៅកាន់ SD កាត។

ការកំណត់--កម្មវិធី--ជ្រើសរើសកម្មវិធីដែលត្រូវការផ្លាស់ទី--ប្តូរទៅ SD កាត ប្រសិនបើគ្មានជម្រើសក្នុងការផ្លាស់ប្តូរទៅ SD កាត បន្ទាប់មកកម្មវិធីមិនអាចផ្លាស់ទីបានទេ។

Google Play Services បាត់បង់។

ទាញយកកម្មវិធី Google Play Services ម្ដងទៀត, នៅក្នុង PlayStore ឬគេហទំព័រផ្លូវការ Google។

ឬព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចាំថាត្រូវបម្រុងទុកឯកសារសំខាន់។

ទូរស័ព្ទនឹងបិទដោយស្វ័យប្រវត្តិនៅពេលដំឡើងកម្មវិធីកម្ចាត់មេរោគ avg ។

ប្រហែលជាកម្មវិធីមួយដែលអ្នកកំពុងដំឡើងមិនត្រូវនឹងម៉ូដែលរបស់អ្នក ព្យាយាមតំឡើងកម្មវិធីផ្សេងទៀតនៃកម្មវិធីកំចាត់មេរោគ avg ។

របៀបបិទកម្មវិធីដែលដំណើរការនៅផ្ទៃខាងក្រោយ។

វិធីសាស្រ្តនេះគឺខុសគ្នា។ នៅក្នុងម៉ូដែលភាគច្រើនអ្នកអាចចុចប៊ូតុងម៉ឺនុយអោយយូរ ឬចុចប៊ូតុងពហុមុខងារដើម្បីលុប

តើខ្ញុំផ្ទេរឯកសារដូចជាចម្រៀងនិងរូបភាពពី SD កាតទូរស័ព្ទ និងកុំព្យូទ័រយ៉ាងដូចម្តេច។

ភ្ជាប់ទូរស័ព្ទជាមួយកុំព្យូទ័រដោយខ្សែទិន្នន័យបន្ទាប់មកចម្លងឯកសារទាំងនោះទៅទុកលើកុំព្យូទ័រ

របៀបតម្លើងដ្រាយវើរកុំព្យូទ័រ។

ជាទូទៅអ្នកមិនចាំបាច់ទាញយកដ្រាយវើរកុំព្យូទ័រទេ វាមាននៅក្នុងទូរស័ព្ទរួចហើយ។ ប្រសិនបើវាមិនលេចឡើងនៅពេលអ្នកភ្ជាប់ទូរស័ព្ទរបស់អ្នកទៅកុំព្យូទ័រទេនោះអ្នកអាចសាកល្បងរន្ធដោតផ្សេងទៀត ខ្សែ ឬទូរស័ព្ទដែលមានប្រព័ន្ធផ្សេងៗគ្នា។ ប្រសិនបើអ្វីៗមិនដំណើរការ អញ្ចឹងអ្នកអាចព្យាយាមទៅរកផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត។

ហេតុអ្វីបានជាម៉ូដែលទូរស័ព្ទរបស់ខ្ញុំហាក់ដូចជាយឺតពេលចាកចេញពីកម្មវិធីមួយចំនួន។

ប្រហែលជាកម្មវិធីនេះធំពេកហើយម៉េម៉ូរីរបស់ទូរស័ព្ទមិនគ្រប់គ្រាន់៖ ព្យាយាមលុបឃ្លាំងសម្ងាត់ និងសម្អាតម៉េម៉ូរីទូរស័ព្ទ បន្ទាប់មកព្យាយាមម្តងទៀត។

របៀបតម្លើងកម្មវិធី PDF reader។

ទាញយកវានៅក្នុង Play Store របស់អ្នក។

ហេតុអី ខ្ញុំមិនអាចលុបកម្មវិធីមួយចំនួននៅលើទូរស័ព្ទរបស់ខ្ញុំ។ តើអ្វីទៅជាដំណើរការនៃការលុបកម្មវិធី។

កម្មវិធីដែលភ្ជាប់មកជាមួយទូរស័ព្ទមិនអាចលុបបានទេ។ កម្មវិធីផ្សេងទៀតអាចត្រូវបានលុបដោយជំហានដូចតទៅនេះ៖ ការកំណត់--កម្មវិធី--កម្មវិធីដែលត្រូវការ-- លុបចោលកម្មវិធី។ ឬអ្នកអាចចុចកម្មវិធីនេះអោយយូរ ហើយបន្ទាប់មកយកវាចេញទៅដាក់ក្នុងរូបតំណាងធុងសម្រាមដែលលេចចេញនៅផ្នែកខាងលើនៃអេក្រង់។

ទូរស័ព្ទនិយាយថាកំហុសវេយ្យាករណ៍នៅពេលតម្លើងកម្មវិធី។

តម្លើងជំនាន់ថ្មីនៃកម្មវិធីនេះរឺក៏ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចាំថាត្រូវបម្រុងទុកឯកសារសំខាន់ៗហើយបន្ទាប់មកតម្លើងវានៅពេលដែលទូរស័ព្ទស្ថិតនៅក្រោមបណ្តាញអ៊ីនធឺណិតខ្លាំង ហើយថេរ។

នៅពេលបញ្ចូលរូបភាពទូរស័ព្ទនិយាយថា "ការត្រួតពិនិត្យភាពឯកជន"។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចាំថាត្រូវធ្វើការបម្រុងទុកឯកសារសំខាន់ៗ។

រូបភាពត្រូវបានថតដោយកាមេរ៉ាគឺព្រាល។

1) ត្រូវប្រកដថាអ្នកកំណត់ការផ្ដោតបានត្រឹមត្រូវ។

2) ពិនិត្យមើលឡែនកាមេរ៉ាដើម្បីដឹងថាតើវាកខ្វក់ ត្រូវសម្អាតវា។

3) ពិនិត្យមើលផ្នែកខាងក្នុងនៃម៉ាស៊ីនថតដើម្បីពិនិត្យមើលថាតើមានចំហាយទឹកដែរឬអត់។ សូមទៅរកផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតដើម្បីសម្អាតវា។ ធ្វើការបម្រុងទុកទិន្នន័យសំខាន់ៗមុនពេលអ្នកទៅ។

4) សូមទៅរកផ្នែកបម្រើសេវាអតិថិជន (Carlcare) ដែលនៅជិតបំផុតដើម្បីពិនិត្យមើលសូហ្វវែរ។

ហ្គេមផ្ទុកយឺតនៅពេលកំពុងដំណើរការ និងកម្លាំងបានបិទ។

1) ត្រូវប្រាកដថាកម្មវិធីហ្គេមត្រូវគ្នានឹងម៉ូដែលទូរស័ព្ទរបស់អ្នក។

2) ត្រូវប្រាកដថាអ្នកទាញយកកម្មវិធីហ្គេមពីប្រភពដែលអាចទុកចិត្តបានដូចជា Playstore របស់អ្នក

3) ត្រូវប្រាកដថាទូរស័ព្ទមានលទ្ធភាពប្រើប្រាស់បណ្តាញល្បឿនលឿន

4) ទាញយកនិងតំឡើងកម្មវិធីជំនាន់ផ្សេងទៀត

2go / Facebook មិនអាចផ្ទុករូបភាពបានទេ។

1)ត្រូវប្រកដថាកម្មវិធីមិនបានហាមឃាត់ការផ្ទុករូបភាពនៅក្នុងការកំណត់ទេ។

2)ត្រូវប្រាកដថាបណ្ដាញអ៊ីនធឺណិតដំណើរការល្អគ្រប់គ្រានដើម្បីផ្ទុករូបភាព។

របៀបលុបកម្មវិធីមកជាមួយស្រាប់។

កម្មវិធីមកជាមួយស្រាប់មិនអាចត្រូវបានលុបចេញទេ។

កម្មវិធីដែលបានតម្លើងហើយថ្មីៗមិនអាចត្រូវបានបង្ហាញនៅក្នុងម៉ឺនុយទេ។

1) ព្យាយាមស្វែងរកនៅក្នុងការកំណត់-កម្មវិធី-ទាំងអស់៖ ប្រសិនបើវាមិននៅទីនោះទេ អញ្ចឹងសូមព្យាយាមទាញយកម្ដងទៀត។

2) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបានបម្រុងទុកឯកសារសំខាន់ៗ

3) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

កម្មវិធីដែលបាត់បង់បន្ទាប់ពីលុប SD និងមិនអាចតម្លើងជាថ្មីបានទេ។

1) ពិនិត្យមើលថាតើកម្មវិធីត្រូវបានទាញយកនៅក្នុង SD កាត

2) ពិនិត្យមើលថាតើទូរស័ព្ទនៅតែមានទំហំផ្ទុកគ្រប់គ្រានសម្រាប់កម្មវិធីថ្មីៗ ឬអត់។ ព្យាយាមធ្វើអោយទំហំផ្ទុកខ្លះទំនេរ ហើយបន្ទាប់មកទាញយកម្ដងទៀត។

របៀបដំណើរការកម្មវិធីនៅក្នុងផ្ទៃខាងក្រោម។

ចាកចេញពីកម្មវិធីដោយចុចប៊ូតុងគេហដ្ឋានដោយផ្ទាល់។

កម្មវិធីចាប់ផ្ដើមដោយខ្លួនឯងវា។

1) ត្រូវប្រាកដថាកម្មវិធីត្រូវបានទាញយកពីប្រភបដើមគួរអោយទុកចិត្ត ដូចជា PlayStore របស់អ្នក។ ព្យាយាមលុបកម្មវិធី ហើយតម្លើងឡើងវិញម្ដងទៀត

2) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

របៀបទាញយកកម្មវិធីទៅទុក SD កាត់។

អ្នកអាចកំណត់ SD កាតរបស់អ្នកជាឧបករណ៍ផ្ទុកលំនាំដើម ចូលទៅកាន់ការកំណត់--ឧបករណ៍ផ្ទុក និងម៉េម៉ូរី--ឌីចម្លងតាមលំនាំដើម--SD កាត

នៅពេលទាញយកកម្មវិធី ទូរស័ព្ទបង្ហាញថាម៉េម៉ូរីមិនគ្រប់គ្រាន់ទេ។

ទុកកន្លែងទំនេរពីម៉េម៉ូរីទូរស័ព្ទ ដោយលុបឯកសារ និងកម្មវិធីមិនចាំបាច់ចោល។ ឬព្យាយាមសា្ដរកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើវាមិនដំណើរការ អ្នកអាចព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

មានអ្វីមួយខុសប្រក្រតីជាមួយនឹងការក្រិតតាមខ្នាតអេក្រង់។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកការកំណត់សំខាន់ៗ។ ប្រសិនបើបញ្ហានៅតែមាន យកទូរស័ព្ទទៅសួរមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជុន (Carlcare)។

នៅពេលតម្លើងកម្មវិធីដែលមាននៅក្នុងទូរស័ព្ទដូចជាកម្មវិធី រឺហ្គេម វាតែងតែបង្ហាញថាមាន apk ហើយកម្មវិធីមិនត្រូវបានតម្លើងទេ។

ព្យាយាមស៊ក SD កាតចូល អ្នកប្រើអាចទាញកម្មវិធីដែលពួកគេចង់បានពីទីផ្សារ Android។

តើខ្ញុំគួរធ្វើអ្វីប្រសិនបើទំនាក់ទំនងខ្ញុំមិនត្រូវបានបង្ហាញនៅក្នុងកម្មវិធី whatsapp។

1) ត្រូវប្រាកដថាប្រព័ន្ធការពារសន្តិសុខរបស់អ្នកបានផ្ដល់អោយកម្មវិធី Whatsapp ដែលសិទ្ធិចូលប្រើទៅទំនាក់ទំនងរបស់អ្នក

2) ត្រូវប្រាកដថាមនុស្សដែលអ្នកចង់បានមកកាន់ Whatsapp ក៏កំពុងប្រើ Whatsapp ដែរ។

មិនអាចបើកឯកសារ PDF និងបានសាកល្បងជាមួយកម្មវិធីអាន PDF បីបួនហើយ។

ត្រូវប្រាកដថាទូរស័ព្ទមានម៉េម៉ូរីគ្រប់គ្រាន់ និងកំពុងដំណើរការម៉េម៉ូរីដែរ។ បើមានគ្រប់គ្រាន់ អញ្ចឹងអ្នកអាចព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើការស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញមិនដំណើរការ អញ្ចឹងអ្នកអាចព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

ទូរស័ព្ទមិនអាចត្រូវបានបើកបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។

ត្រូវប្រាកដថាទូរស័ព្ទមានថាមពលថ្មគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមជាមុនសិន ព្យាយាមផ្លាស់ប្ដូរវា។ ប្រសិនបើបរាជ័យ អញ្ចឹងសូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

ទូរស័ព្ទបើក / បិទដោយខ្លួនឯងវា។

1) ត្រូវប្រាកដថាទំនាក់ទំនងរវាងទូរស័ព្ទ និងថ្មស្ថិតក្នុងស្ថានភាពល្អ

2) លុបកម្មវិធីចេញបន្ទាប់ទូរស័ព្ទចាប់ផ្តើមផ្តល់រោគសញ្ញាបែបនេះ។

3) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ

4) ទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

ភ្លេចពាក្យសម្ងាត់ / គំរូពាក្យសម្ងាត់ចាក់សោអេក្រង់ / តើពាក្យសម្ងាត់អ្វីដើម្បីដោះសោទូរស័ព្ទ។

អ្នកអាចព្យាយាមខ្លាំងក្នុងការកំណត់ឡើងវិញ ប៉ុន្តែវាអាចបណ្តាលឱ្យបាត់បង់ទិន្នន័យទូរស័ព្ទ៖ បិទទូរស័ព្ទ-ចុចប៊ូតុងថាមពល និងប៊ូតុងបន្ថយកម្រិតសម្លេងក្នុងពេលតែមួយក្នុងប៉ន្មានវិនាទី-ប្រើប៊ូតុងកម្រិតសម្លេងដើម្បីជ្រើសរើសលុប eMMC- ចុចប៊ូតុងថាមពល។

ឬអ្នកអាចព្យាយាមទៅមើល Carlcare ក្នុងតំបន់សម្រាប់ជំនួយដោយផ្ទាល់។

វិធីដើម្បីទទួលបាន PIN។

ប្រសិនបើវាជាលេខកូដ PIN របស់ស៊ីម សូមសាកសួរអ្នកផ្ដល់សេវាកម្មរបស់អ្នក។ ប្រសិនបើវាជា PIN សម្រាប់ចាក់សោទូរស័ព្ទ អ្នកអាចសាកល្បង 1234, 1122, 0000 ជាមុនសិន។ ប្រសិនបើវាមិនដំណើរការ អ្នកអាចព្យាយាមទៅរកផ្នែកបម្រើសេវាអតិថិជន (Carlcare) សម្រាប់ជំនួយដោយផ្ទាល់

ទូរស័ព្ទបង្ហាញ "ទំហំផ្ទុកមិនគ្រប់គ្រាន់ ហើយទំហំផ្ទុកសារពេញអស់ហើយ" ទោះយ៉ាងណាក៏ដោយ ទូរស័ព្ទ និងស៊ីមនៅតែមានទំហំផ្ទុក។

1) ធ្វើអោយម៉េម៉ូរីទូរស័ព្ទទំនេរដោយលុបឯកសារ និងកម្មវិធីមិនចាំបាច់ចេញ។

2) កំណត់ SD កាតជាឌីសដែលបានចម្លងហើយតាមលំនាំដើម

3) តម្លើងកម្មវិធីភាគីទីបីដើម្បីសម្អាតទូរស័ព្ទ ដូចជាកម្មវិធី Ccleaner។

ម៉េម៉ូរីខាងក្នុងជាក់ស្ដែងនៃទូរស័ព្ទមិនដូចគ្នានឹងអ្វីដែលការផ្សាយពាណិជ្ជកម្មបាននិយាយទេ

ប្រព័ន្ធទូរស័ព្ទ និងកម្មវិធីតម្លើងមកស្រាប់នឹងទទួលបានម៉េម៉ូរីខាងក្នុងខ្លះ។

ពុម្ពអក្សររបស់ទូរស័ព្ទប្រែជាធំភ្លាមៗ ហើយមិនអាចត្រូវបានស្ដារបានទេ បន្ទាប់ពីស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ។

កំណត់ពុម្ពអក្សរម្ដងទៀត៖ ការកំណត់--ការបង្ហាញ--ទំហំពុម្ពអក្សរ។ បន្ទាប់ជ្រើសរើសទំហំដែលអ្នកចូលចិត្ត។ ប្រសិនបើបញ្ហានៅតែមាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

របៀបធ្វើបច្ចុប្បន្នភាពប្រព័ន្ធ android / ?តើខ្ញុំអាចតម្លើងជំនាន់ទៅ Android Lollipop ដោយរបៀបណា។

ថាតើប្រព័ន្ធ android របស់អ្នកអាចត្រូវបានធ្វើបច្ចុប្បន្នភាពត្រូវបានសម្រេចថាតើប្រព័ន្ធថ្មីត្រូវបានធ្វើអោយទំនេរឬអត់។ ប្រសិនបើទំនេរហើយ អញ្ចឹងអ្នកអាចធ្វើបច្ចុប្បន្នភាពនៅក្នុង ការកំណត់-អំពីទូរស័ព្ទ-ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ

ទូរស័ព្ទគាំងគ្រប់ពេល។

1) ព្យាយាមលុបឯកសារ / កម្មវិធីដែលមិនចាំបាច់ចេញ ហើយសំអាតកន្លែងលាក់ទុកអោយបានទៀងទាត់។

2) ជៀសវាងហ្គេម វីដេអូ ដែលមានទំហំធំៗ និងការប្រើប្រាស់យូរជាប់។

3)ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ជាមុនសិន។

4) ធ្វើបច្ចុប្បន្នភាពទូរស័ព្ទទៅជំនាន់ប្រព័ន្ធចុងក្រោយបំផុតនៅក្នុងការកំណត់-អំពីទូរស័ព្ទ-ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ

របៀបចូលកែក្នុងប្រព័ន្ធទូរស័ព្ទ។

យកល្អកុំចូលកែក្នុងប្រព័ន្ធទូរស័ព្ទអី ដោយសារវានឹងធ្វើអោយទូរស័ព្ទខ្សោយ និងអស់ថ្លៃធានារបស់វា

មិនអាចចាប់ផ្ដើមប្រព័ន្ធឡើងវិញបានទេបន្ទាប់ពីចូលកែក្នុងប្រព័ន្ធទូរស័ព្ទ / ទូរស័ព្ទមិនអាចចាប់ផ្ដើមប្រព័ន្ធឡើងវិញ ឬបើកបានទេ។

ទៅរកផ្នែកបម្រើសេវាអតិថិជន (Carlcare) សម្រាប់ការពិនិត្យមើលបន្ថែម។ ទោះយ៉ាងណាក៏ដោយ ទូរស័ព្ទនឹងលែងស្ថិតនៅក្នុងការធានាតទៅទៀតហើយ នៅពេលបានចូលកែក្នុងប្រព័ន្ធទូរស័ព្ទ។

របៀបស្ដារប្រព័ន្ធទូរស័ព្ទមកវិញ។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗប ប្រសិនបើវាមិនដំណើរការ អញ្ចឹងសូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

ទូរស័ព្ទបានធ្វើអោយទទេ។

ព្យាយាមចាប់ផ្ដើមដំណើរការទូរស័ព្ទជាមុនសិន។ ប្រសិនបើវាមិនដំណើរការ ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

ទូរស័ព្ទប្ដូរទៅម៉ូដស្ងាត់ដោយប្រវត្តិ។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើវាមិនដំណើរការ ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

កូដដើមនៃទម្រង់ទូរស័ព្ទ។

1234, 1122 ឬ 0000។

របៀបតរៀបចំដាក់ទំនាក់ទំនងទៅក្នុងបញ្ជីខ្មៅ។

ត្រូវទាញយកសូហ្វវែរភាគីទីបី ដូចជាកម្មវិធីបញ្ជីខ្មៅហៅទូរស័ព្ទ (Calls Blacklist)។

ជាធម្មតាទូរស័ព្ទទទួលសារព្រមានដែលត្រូវការតម្លើងជំនាន់កម្មវិធីដាក់អោយដំណើរការ android ឬមិនអញ្ចឹងទេទូរស័ព្ទនឹងត្រូវបានចាក់សោ។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ ប្រសិនបើវាមិនដំណើរការ អញ្ចឹងសូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

កម្មវិធី Flashshare មិនដំណើរការបន្ទាប់ពីស៊ក SD កាតចូល។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកទិន្នន័យជាមុនសិន លុប SD កាតអោយស្អាត ឬសាកល្បង SD កាតផ្សេងទៀត

របៀបចាក់សោផ្ទាំងរូបភាពរបស់អេក្រង់។

អ្នកត្រូវទាញយកកម្មវិធីភាគីទីបីដើម្បីជួយអ្នកកំណត់អេក្រង់ចាក់សោ ដូចជាអេក្រង់ចាក់សោ (ផ្ទាំងរូបភាពមានចលនា)។

ពណ៌នៃផ្ទាំងរូបភាពសារស្រដៀងគ្នានឹងពណ៌ពុម្ពអក្សរដែលប៉ះពាល់ដល់ការអាន។

ព្យាយាមផ្លាស់ប្ដូរផ្ទៃរូបភាពដែលមានពណ៌ខុសគ្នា

ទូរស័ព្ទមានមេរោគ និងមិនអាចដោះស្រាយបានដោយការស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ ឬធ្វើការលុប SD កាតអោយស្អាត។

ព្យាយាមទាញយកកម្មវិធីសម្លាប់មេរោគខ្លះ ប្រសិនបើវាមិនដំណើរការ អញ្ចឹងអ្នកអាចព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

មិនអាចបិទសម្លេងប៉ះបានទេ។

ចូលទៅកាន់ការកំណត់--ទម្រង់សម្លេង--ទូទៅ--បោះបង់សម្លេងប៉ះ។

លុបឯកសារប្រព័ន្ធដោយចៃដន្យបន្ទាប់ពីចូលកែក្នុងប្រព័ន្ធទូរស័ព្ទ។ វិចិត្រសាល Google Play មិនអាចដំណើរការជាធម្មតាទេចាប់តាំងពីពេលនោះមក

ទៅជួបផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យមើលបន្ថែមដោយផ្ទាល់។ តែទោះយ៉ងណា នៅពេលទូរស័ព្ទបានចូលកែក្នុងប្រព័ន្ធទូរស័ព្ទរួច ការធានាលែងមានសុពលភាពទៀតហើយ

មានជួរអក្សរនិងលេខបង្ហាញនៅផ្នែកខាងលើនៃអេក្រង់ បន្ទាត់មួយនឹងបង្ហាញនៅពេលគេប៉ះអេក្រង់។

ទូរស័ព្ទកំពុងស្ថិតក្នុងម៉ូដធ្វើតេស្ដ គ្រាន់តែស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗជាមុនសិន

លុបកាមេរ៉ា និងកម្មវិធីដែលបានតម្លើងមកស្រាប់ដោយចៃដន្យបន្ទាប់ពីបានចូលកែក្នុងប្រព័ន្ធទូរស័ព្ទ តើពួកគេអាចត្រលប់មកវិញបានទេ។

ទេ ពួកវាមិនអាចស្ដារមកវិញបានទេ។ ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែមដោយផ្ទាល់។ តែទោះយ៉ាងណា ពេលទូរស័ព្ទត្រូវបានចូលកែក្នុងប្រព័ន្ធទូរស័ព្ទ ការធានាលែងមានសុពលភាពទៀតហើយ

របៀបទាញយកកញ្ចប់ភាសានៃភាសាផ្សេង។

ទាញយកកញ្ចប់ភាសានៅក្នុង PalyStore ឬទីផ្សារ Android ផ្សេងទៀត។

ភ្លើងផ្ទៃខាងក្រោយមិនអាចចេញបាត់ទេ។

ចូលទៅកាន់ការកំណត់--ការបង្ហាញ--ដេកដើម្បីបន្ថយចំនួននាទីពន្លឺផ្ទៃខាងក្រោយ។

ទូរស័ព្ទមិនអាចប្រើតន្ត្រីជាសម្លេងទូរស័ព្ទរោទិ៍ទេ។

ចូលទៅកាន់ការកំណត់--សម្លេង&ការជូនដំណឹង--ទូទៅ--សម្លេងរោទិ៍ហៅទូរស័ព្ទ--សម្លេងរោទិ៍ច្រើនទៀត--ជ្រើសរើសជម្រើសតន្ត្រី។

ទូរស័ព្ទបង្ហាញ IMEI មិនត្រឹមត្រូវ។

ទៅជូបផ្នែកបម្រើសេវាកម្មអតិថិជន (Carlcare) ក្នុងតំបន់ដើម្បីសរសេរ IMEI ឡើងវិញ។

របៀបដាក់រូបភាពផ្ទៃខាងក្រោយលើអេក្រង់។

ចូលទៅកាន់ការកំណត់--ផ្ទាំងរូបភាព--ជ្រើសរើសរូបភាពពេញចិត្តរបស់អ្នក--រក្សាទុក។

ទូរស័ព្ទបានបិទ ហើយបើកដោយខ្លួនឯងយ៉ាងទៀងទាត់

ចូលទៅកាន់ការកំណត់--កំណត់ពេលបិទ ហើយបើកដើម្បីដឹងថាតើអ្នកបានបើកវាឬអត់។ ប្រសិនដូច្នោះមែន បោះបង់វា មិនអញ្ចឹងទេព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម។

រូបព្រមានបង្ហាញនៅក្នុងរបារជូនដំណឹងយ៉ាងញឹកញាប់។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ ប្រសិនវាមិនដំណើរការ ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

តើខ្ញុំត្រូវធ្វើការសម្អាតកម្មវិធី / ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញនៅលើទូរស័ព្ទចល័តខ្ញុំយ៉ាងដូចម្ដេច។

ការកំណត់--បម្រុងទុក&កំណត់ឡើងវិញ--ការស្ដារទិន្នន័យទៅប្រព័ន្ធដើមវិញ--ស្ដារទិន្នន័យទូរស័ព្ទឡើងវិញ។

របៀបស្វែងរកលេខម៉ូដែល / លេខ IMEI របស់អ្នក។

1. ពិនិត្យមើលស្លាក IMEI ដោយផ្ទាល់ 2. ពិនិត្យមើលដោយស៊កចូល*#06#; 3. ពិនិត្យមើលក្នុងការកំណត់--អំពីទូរស័ព្ទ

តើខ្ញុំអាចប្ដូរលេខ IMEI ទូរស័ព្ទរបស់ខ្ញុំដោយរបៀបណា។

វាមិនអាចត្រូវបានប្ដូរទេ តែអាចត្រូវបានពិនិត្យមើលដោយស៊កចូល *#06#។

ទូរស័ព្ទបិទដោយស្វ័យប្រវត្តិនៅពេលកំពុងហៅ។

1) ត្រូវប្រាកដថាទូរស័ព្ទមានថាមពលភ្លើងគ្រប់គ្រាន់ជាមុនសិន ហើយអ្នកមិនកំពុងដំណើរការកម្មវិធីច្រើនពេកនៅក្នុងផ្ទៃខាងក្រោយនៅពេលកំពុងហៅទូរស័ព្ទ។

2) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។

3) សូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

របៀបបន្ថែម ROM។

ROM មិនអាចបន្ថែមបានទេ។

ទូរស័ព្ទមិនរោទិ៍ ឬញ័រទេនៅពេលមានសារ/ការហៅថ្មី។

1) ត្រូវប្រាកដថាទូរស័ព្ទមិនស្ថិតក្នុងម៉ូដស្ងាត់

2) ចូលទៅកាន់ការកំណត់-សម្លេង&ជូនដំណឹង-ទូទៅដើម្បីដឹងថាតើអ្នកបានបើកដំណើរការរំញ័រ និងការរោទិ៍សម្លេង

3) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ 4) ប្រសិនបើបញ្ហានៅតែមាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

កំហុសម៉ាស៊ីនមេ មិនអាចកំណត់ពេលវេលា និងកាលបរិច្ឆេទបានទេ។

ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើវាមិនដំណើរការ ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

ផ្ទាំងរូបភាពមានចលនាមិនបង្ហាញទេ។

ទាញយក និងផ្ទាំងរូបភាពផ្សេងទៀតរបស់អ្នកប្រើប្រាស់ ប្រសិនបើវាមិនដំណើរការ ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

ទូរស័ព្ទត្រឡប់ទៅកាន់ទំព័រដើមវិញដោយស្វ័យប្រវត្តិ។

ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែមដោយផ្ទាល់

បន្ទាប់ពីទូរស័ព្ទបើកភ្លើងផ្លាស ទូរស័ព្ទមិនអាចបញ្ចូលក្នុងម៉ូដប្រព័ន្ធដើមទេ។

ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែមដោយផ្ទាល់

ថ្មនៅសល់តិច ហើយទូរស័ព្ទនឹងបិទដោយស្វ័យប្រវត្តិ។ ដូច្នោះវាមិនអាចត្រូវបានបើកម្ដងទៀតបានទេ។

ព្យាយាមបើកវាម្ដងទៀតបន្ទាប់ពីសាកថ្មរួច។ ប្រសិនបើនៅតែមិនអាចបើកបាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែមដោយផ្ទាល់

ទូរស័ព្ទគាំងភ្លាមៗ ហើយបញ្ចេញសម្លេងរំខានលឺៗ។

ចាប់ផ្ដើមដំណើរការទូរស័ព្ទឡើងវិញ ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើបញ្ហានៅតែមាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

មូលហេតុដែលមិនអាចបើកនៅលើទូរស័ព្ទរបស់ខ្ញុំ។

ប្រាកដថាទូរស័ព្ទមានថាមពលគ្រប់គ្រាន់ ហើយពិនិត្យមើលថាតើថ្មនៅល្អធម្មតា។ បើគ្មានអ្វីខុសប្រក្រតីជាមួយថាមពល ឬថ្មទេ អញ្ចឹងអ្នកអាចព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

តើប្រព័ន្ធប្រតិបត្តិការអ្វីដែលម៉ូដែលដំណើរការលើ។

សូមយោងទៅលើលក្ខណៈបច្ចេកទេសផលិតផល

របៀបសារេពន្លឺអេក្រង់។

ចូលទៅកាន់ការកំណត់--ការបង្ហាញ-កម្រិតពន្លឺ។

តើខ្ញុំពិនិត្យមើលការធ្វើបច្ចុប្បន្នភាព, ដ្រាយវើរ, OS ថ្មីៗសម្រាប់ទូរស័ព្ទដោយរបៀបណា។

ចូលទៅកាន់ការកំណត់--អំពីទូរស័ព្ទ។

របៀបមើលស្លាយបង្ហាញដោយប្រើអារម្មណ៍។

តម្លើងកម្មវិធីភាគីទីបី ដូចជាកម្មវិធី Microsoft PowerPoint។

របៀបតម្លើងជម្រើសចាក់សោអេក្រង់។

ចូលទៅកាន់ការកំណត់--សន្តិសុខ--ការចាក់សោអេក្រង់។

របៀបបំពាក់ម៉ូដសន្សំសំចៃថាមពល។

ចូលទៅកាន់ការកំណត់--ថ្ម, ហើយបន្ទាប់មកជ្រើសរើសម៉ូដសន្សំសំចៃថាមពល។

របៀបផ្លាស់ប្ដូរសម្លេងរោទិ៍សម្រាប់ SIM1 និង SIM2។

ចូលទៅកាន់ការកំណត់--សម្លេង&ការជូនដំណឹង--ទូទៅ--សម្លេងរោទិ៍ទូរស័ព្ទ។

តើខ្ញុំអាចឃើញទិដ្ឋភាពបញ្ជីប្រតិទិនដោយរបៀបណា។

បើកកម្មវិធីប្រតិទិន ហើយពិនិត្យមើល

តើខ្ញុំអាចផ្ញើពត៌មានទំនាក់ទំនង ឬ Vcard តាមរយៈសារជាអក្សរ SMS ដោយរបៀបណា។

ចូលទៅកាន់ទំនាក់ទំនង-ជ្រើសរើសជម្រើសមួយដែលអ្នកចង់ផ្ញើ--ចែករំលែក--SMS។

របៀបបិទសម្លេងហៅទូរស័ព្ទ។

ចូលទៅកាន់ការកំណត់--សម្លេង&ការកំណត់--ទូទៅ--បិទសម្លេងពេលចុចទូរស័ព្ទ។

ទូរស័ព្ទតែងតែនិយាយថា “process. Com. google. process. gapps”បាត់បង់“google. service. framework”និងកម្លាំង “Google Play”បានបញ្ឈប់។

1) ធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូរស័ព្ទទៅជំនាន់ចុងក្រោយបំផុត

2) ស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ

3) ប្រសិនបើបញ្ហានៅតែមាន ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

តើទូរស័ព្ទបង្កើតរូបថតលើអេក្រង់ដោយរបៀបណា។

ជាទូទៅអ្នកអាចចុចប៊ូតុងថាមពល និងប៊ូតុងបន្ថយសំឡេងក្នុងពេលតែមួយដើម្បីថតរូបលើអេក្រង់ ឬសម្រាប់ម៉ូដែលខ្លះមានជម្រើសរូបថតលើអេក្រង់នៅក្នុងរបារជូនដំណឹង។

អេក្រង់មិនអាចបង្វិលដោយស្វ័យប្រវត្តិបានទេ។

1) ត្រូវប្រាកដថាអ្នកបានបើកដំណើរការមុខងារស្វ័យបង្វិលជាមុនសិន ចូលទៅកាន់ការកំណត់--ការបង្ហាញ--ស្វ័យប្រវត្តិ--បង្វិលអេក្រង់

2) ប្រសិនបើអ្នកបានធ្វើរួចហើយ តែនៅតែមិនអាចស្វ័យបង្វិលបាន អញ្ចឹងព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗជាមុនសិន។ ឬព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែមដោយផ្ទាល់

មិនអាចភ្ជាប់ទៅកានហតស្ពតទូរស័ព្ទបានទេ

1) ត្រូវប្រាកដថាសេវាអ៊ីនធឺណិតហតស្ពតប្រើការបានហើយខ្លាំង

2) ត្រូវប្រាកដថាទូរស័ព្ទរបស់អ្នកស្ថិតនៅជិតល្មមនឹងសេវាអ៊ីនធឺណិតហតស្ពត

3) ត្រូវប្រាកដថាអ្នកបានបញ្ចូលពាក្យសម្ងាត់ត្រឹមត្រូវ

4) ព្យាយាមផ្ដាច់ ហើយបន្ទាប់មកភ្ជាប់ម្ដងទៀត

របៀបបើកដំណើរការហតស្ពត

ត្រូវប្រាកដថាទូរស័ព្ទមានហតស្ពតភ្ជាប់តាមខ្សែ និងហតស្ពតចល័តជាមុនសិន ចូលទៅកាន់ការកំណត់--ហតស្ពតភ្ជាប់តាមខ្សែ និងហតស្ពតចល័ត--wifi ហតស្ពត--តម្លើង wifi ហតស្ពត --កំណត់ពាក្យសម្ងាត់

ទូរស័ព្ទបង្ហាញថា "បញ្ចូលពាក្យសម្ងាត់ការពារឯកជនភាព"

ទូរស័ព្ទបង្ហាញវា ព្រោះទូរស័ព្ទបានបើកដំណើរការម៉ូដប្រឆាំងចោរពីមុន ហើយអ្នកអាចប្រើលេខសង្គ្រោះបន្ទាន់ដើម្បីដោះសោវា៖ ស៊កស៊ីមកាតចូល លេខសង្គ្រោះបន្ទាន់របស់អ្នកនឹងទទួលសារដែលផ្ទុកកូដមួយចំនួន។ ប្រសិនបើអ្នកមិនអាចចងចាំលេខសង្គ្រោះបន្ទាន់ដែរ អ្នកអាចព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ជំនួយ

វាយឺតយ៉ាវណាស់ដែលទាញទំនាក់ទំនងចេញពីស៊ីមកាត ជួនកាលវាប្រើពេលអស់ពីរម៉ោងឯណោះ។ ភាគច្រើនមិនអាចទាញទំនាក់ទំនងចេញពីស៊ីមកាតបានទេ។

1) ព្យាយាមធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូរស័ព្ទទៅជំនាន់ចុងក្រោយបំផុតជាមុនសិន។

2) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ

3) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យបន្ថែម

មិនអាចទាញយករូបភាព ឬវីដេអូពីប្រព័ន្ធវេទិកាសង្គម ហើយវាបង្ហាញថា "គោលការណ៍របស់ KitKat ហាមប្រាមវា" នៅពេលលុបអ្វីៗចេញពី SD កាត។

ព្យាយាមលុប SD កាតអោយស្អាត។ ប្រសិនបើវាមិនដំណើរការ ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ដោយផ្ទាល់

រាល់រូបភាព តន្រ្តី និងវីដេអូទាំងអស់ឈប់ដោយស្វ័យប្រវត្តិ ហើយបន្តិចក្រោយមក ពួកវាត្រូវបានលុបដោយស្វ័យប្រវត្តិ។

1) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ

2) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

មិនអាចបើកវីដេអូដែលបានទាញយកពីអ៊ីនធឺណិត ឬបានផ្ទេរពីកម្មវិធី Flashshare បានទេ មិនអាចបង្ហាញរាល់រូបភាពទាំងអស់នៅក្នុងទូរស័ព្ទ ហើយទូរស័ព្ទរំលឹកថា "មិនអាចបង្កើតរូបភាពតូចបានទេ"

1) ត្រូវប្រាកដថាទូរស័ព្ទមានទំហំផ្ទុកគ្រប់គ្រាន់ និងមានសិទ្ធិចូលប្រើបណ្ដាញខ្លាំងហើយថេរ។

2) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ

3) ព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យបន្ថែម

របៀបបន្ថែម ឬលុបគណនីនៅក្នុង Android។

ដើម្បីបន្ថែម៖ ចូលទៅកាន់ការកំណត់--គណនី--បន្ថែមគណនី, បន្ថែមគណនីមួយ, ដូចជា Google/Facebook/Exchange;

ដើម្បីលុបចេញ៖ ចូលទៅកាន់ការកំណត់-គណនី, ជ្រើសរើសគណនីដែលអ្នកត្រូវការលុបចេញ--ជម្រើស--លុបគណនីចេញ

នៅក្នុងស្ថានភាពអ្វីខ្លះដែលគេអាចស្ដារកម្មវិធីទូរស័ព្ទ Android របស់គាត់ទៅប្រព័ន្ធដើមវិញ

1) ទូរស័ព្ទមិនឆ្លើយតប

2) ទូរស័ព្ទចាប់ផ្ដើមឡើងវិញដោយស្វ័យប្រវត្តិ

3) ការប្រើទូរស័ព្ទមិនប្រក្រតី

4) ការបម្រុងទុកថ្ម ឬបញ្ហាសាកថ្ម

5) កម្មវិធីមិនដំណើរការ

6) បានលុបកម្មវិធីដែលតម្លើងមកស្រាប់ដោយកំហុស

7) បានលុបទិន្នន័យអតិថិជន & ការកំណត់

8) ដើម្បីលុបគណនីចេញ។

របៀបភ្ជាប់ឧបករណ៍តាមរយៈភ្ជាប់ខ្សែ USB។

1) ប្រើខ្សែ USB ដើម្បីភ្ជាប់ទូរស័ព្ទរបស់អ្នកទៅនឹង PC របស់អ្នក

2) ចូលទៅកាន់ការកំណត់--Wireless& បណ្ដាញ--ច្រើនទៀត--ការភ្ជាប់តាមរយៈខ្សែ & ហតស្ពតចល័ត--ជ្រើសរើសការភ្ជាប់ខ្សែ USB

3) បន្ទាប់ពីតម្លើងដ្រាយវើររួច ទូរស័ព្ទរបស់អ្នកនឹងត្រូវបានភ្ជាប់ទៅកាន់អ៊ីនធឺណិតដោយស្វ័យប្រវត្តិ។

របៀបជ្រើសរើសម៉ូដទិន្នន័យ (ស្វ័យប្រវត្តិ ឬ GSM ឬ WCDMA)។

ចូលទៅកាន់ការកំណត់--ច្រើនទៀត--អ៊ីនធឺណិតទូរស័ព្ទ; ហើយជ្រើសរើសម៉ូដទៅតាមតម្រូវការរបស់អ្នកពី GSM/WCDMA (ម៉ូដស្វ័យប្រវត្តិ)/WCDMA តែប៉ុណ្ណោះ/GSM តែប៉ុណ្ណោះ។

របៀបភ្ជាប់ឧបករណ៍របស់អ្នកធ្វើជាឧបករណ៍ផ្ទុកទិន្នន័យច្រើន USB ( USB Mass Storage)។

1) ប្រើខ្សែ USB ដើម្បីភ្ជាប់ទូរស័ព្ទរបស់អ្នកទៅនឹង PC របស់អ្នក

2) ជ្រើសរើសឧបករណ៍ផ្ទុកទិន្នន័យ USB រួចបន្ត

3) បន្ទាប់ពីតម្លើងដ្រាយវើររួច ទូរស័ព្ទរបស់អ្នកអាចត្រូវបានប្រើជាឧបករណ៍ផ្ទុកទិន្នន័យច្រើន

ថ្មឆាប់ស្ងួត / ឡើងកំដៅ

1) លុបកន្លែងលាក់ទុកអោយបានទៀងទាត់

2) បិទកម្មវិធីដែលមិនកំពុងប្រើដូចជា Wi-Fi, ទីតាំង, ការបង្ហាញភាពភ្លឺ

ខ្លាំង។

3) ជៀសវាងប្រើទូរស័ព្ទពេលកំពុងសាកថ្ម។

4) ប្រើម៉ូដសន្សំសចៃភ្លើងសម្រាប់ពេលប្រើធម្មតា។

5) ប្រើទូរស័ព្ទក្នុងម៉ូដ GSM ពេលកំពុងធ្វើដំណើរ ឬនៅពេលមិនប្រើផ្ដាច់មុខលើអ៊ីនធឺណិត

6) ហ្គេមក្រាភិចខ្ពស់ / ផ្ទាំងរូបភាពមានចលនា / ស្វ័យសមកាលកម្មនៅក្នុងម៉ែលបណ្ដាលអោយមានការប្រើថ្មខ្លាំង។

អេក្រង់ / អូប៉ាល័រ / កាស / កាមេរ៉ា / ឆ្នាំងសាកជាដើមបានខូច

ទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែមដោយផ្ទាល់

ទូរស័ព្ទនិយាយថា " ថ្មមានចរន្តលើសកម្រិត, ដោះថ្មចេញ" នៅពេលកំពុងសាក។

ទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែមដោយផ្ទាល់

ទូរស័ព្ទនិយាយថាថ្មនៅសល់តែ 8% ប៉ុណ្ណោះបន្ទាប់ពីបានសាកទូរស័ព្ទពេញ។

1) ប្រាកដថាអ្នកកំពុងប្រើឆ្នាំងសាកហ្ស៊ីន ព្យាយាមប្រើឆ្នាំងសាកហ្ស៊ីនផ្សេងទៀតដើម្បីដឹងថាតើបញ្ហាមកពីឆ្នាំងសាករបស់អ្នកឬអត់

2) ពិនិត្យមើលរន្ធសាកថ្មរបស់អ្នកដើម្បីដឹងថាតើវាមានធូលីកខ្វក់ ឬកំទេចកំទីផ្សេងៗជាប់ឬអត់

3) ប្រសិនបើគ្មានអ្វីខុសប្រក្រតីជាមួយការសាក ឬរន្ធដោតទេ អញ្ចឹងសូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

ទូរស័ព្ទចេញអេក្រង់ពណ៌ / អេក្រង់ខ្មៅបន្ទាប់ពីហូរចូលទឹក។

សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែមភ្លាមៗ។

ទូរស័ព្ទមិនិអាចចាកចេញពីម៉ូដកាសបានទេ។

1) ព្យាយាមចាបផ្ដើមដំណើរការទូរស័ព្ទឡើងវិញ

2) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ

3) សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

ភ្លើង LED មិនដើរទេ នៅពេលមានសារដែលមិនទាន់បានអាន។

ត្រូវប្រាកដថាមុខងារជូនដំណឹងរបស់ LED សម្រាប់សារដែលមិនទាន់បានអាន និងការហៅចូលដែលខកខាន ទូរស័ព្ទភាគច្រើនបានបោះបង់មុខងារនេះ។ ប្រសិនបើមាន តែមិនដំណើរការ អញ្ចឹងអ្នកអាចចាប់ផ្ដើមដំណើរការទូរស័ព្ទរបស់អ្នកឡើងវិញ សា្ដរកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកទិន្នន័យជាមុនសិន។ ប្រសិនបើវាមិនដំណើរការ អញ្ចឹងសូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

កាសត្រចៀកមិនដើរ។

ព្យាយាមចុចការហៅទូរស័ព្ទ ហើយអំឡុងពេលដំណើរការនេះ ត្រូវតម្លើងកម្រិតសំឡេងរបស់អ្នក។ ប្រសិនបើវាមិនដំណើរការ អ្នកអាចព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

អេក្រង់លោតភ្លឹបភ្លែតៗដោយស្វ័យប្រវត្តិ។

សូមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកទិន្នន័យជាមុនសិន។ បើវាមិនដំណើរការ អញ្ចឹងសូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

ប៊ូតុងមិនកំពុងដំណើរការទេ

សូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

កន្លែងាណាជាទីតាំងរន្ធដោត។

សូមចូលមើលលក្ខណៈបច្ចេកទេសរបស់ផលិតផល។

វាចំណាយពេលយូរដើម្បីសាកថ្មទូរស័ព្ទ។

1) ត្រូវប្រាកដថាអ្នកកំពុងប្រើឆ្នាំងសាកថ្មហ្ស៊ីន សាកល្បងប្រើឆ្នាំងសាកថ្មហ្ស៊ីនផ្សេងទៀតដើម្បីដឹងថាតើបញ្ហាមកពីឆ្នាំងសាកថ្មរបស់អ្នកឬអត់

2) ពិនិត្យមើលរន្ធសាកថ្មដើម្បីដឹងថាតើវាមានជាប់ភាពកខ្វក់ ឬកំទិចកំទីខាងក្រៅផ្សេងៗឬអត់

3) ប្រសិនបើគ្មានអ្វីខុសប្រក្រតីជាមួយនឹងរន្ធសាកថ្មទេ អញ្ចឹងសូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

ទូរស័ព្ទនិយាយថា “ថ្មសាកលើសកម្រិត” ពេលកំពុងសាក។

សូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

បន្ទះប៉ះ (Touchpad) មិនដំណើរការត្រឹមត្រូវទេ។

ពិនិត្យមើលថាតើអេក្រង់ថច់ស្គ្រីនកខ្វក់ ឬសាកល្បងដោះកញ្ចក់ការពារអេក្រង់ចេញ។ ប្រសិនបើវាមិនដំណើរការ អញ្ចឹងសូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

អង្គចាប់សញ្ញានៅជិតៗខុសប្រក្រតី។

1) ពិនិត្យមើលថាតើអង្គចាប់សញ្ញានៅជិតៗត្រូវបានរារាំងដោយធូលីកខ្វក់ សម្អាតអេក្រង់ទាំងមូល

2) សាកល្បងដោះកញ្ចក់ការពារអេក្រង់របស់អ្នកចេញ

3) ប្រសិនបើវាមិនបណ្ដាលមកពីភាពកខ្វក់ ឬកញ្ចក់ការពារអេក្រង់ទេ អញ្ចឹងសូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

កាមេរ៉ាត្រូវបានធ្វើអោយបែក ហើយឈប់ដំណើរការហើយ។

ទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ជំនួយដោយផ្ទាល់

កាមេរ៉ាប្រើពេលយូរក្នុងការថតរូប។

ប្រហែលមកពីផ្ដោតស្វ័យប្រវត្តិអូសបន្លាយដំណើរការ អ្នកអាចសាកល្បងប្រើការផ្ដោតដោយដៃវិញ

វិធីពង្រីកនិងបង្កើនថាមពលថ្មឱ្យប្រើបានយូរបំផុត។

1) ជៀសវាងការសាកថ្មលើសកម្រិត ឬប្រើទូរស័ព្ទលើសកម្រិត។

2) ជៀសវាងប្រើទូរស័ព្ទនៅពេលកំពុងសាកថ្ម។

3) ជៀសវាងប្រើទូរស័ព្ទនៅសីតុណ្ហភាពខ្ពស់/ទាបបំផុត

4) ជៀសវាងការឧស្សាហ៍ទុកទូរស័ព្ទរបស់អ្នកក្នុងចរន្តអគ្គិសនីទាប

5) ត្រូវតែប្រើឆ្នាំងសាកហ្ស៊ីនជានិច្ច។

មិនអាចចាប់រូបភាពពីកាមេរ៉ាបាន។ មិនអាចធ្វើវីដេអូបាន។

ចាបផ្ដើមដំណើរការទូរស័ព្ទឡើងវិញ ឬស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែចងចាំត្រូវបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើបញ្ហានៅតែមាន សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម

មុងារមិនប្រើដៃកាន់មិនដំណើរការទេ។

សូមប្រាកដថាមុងារមិនប្រើដៃកាន់ដំណើរការធម្មតា។ ដកកាសចេញ រួចដោតម្ដងទៀត ហើយព្យាយាមកាសមួយទៀត។ ប្រសិនបើវាច្បាស់ណាស់ថាជាបញ្ហាទូរស័ព្ទរបស់អ្នក អញ្ចឹងព្យាយាមចូលទៅកាន់ផ្នែកសេវាបម្រើអតិថិជន(Carlcare) ក្នុងតំបន់សម្រាប់ការពិនិត្យមើលបន្ថែម

កាមេរ៉ាក្រោយមិនអាចថតរូបភាពបានទេ។

ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំត្រូវធ្វើការបម្រុងទុកឯកសារសំខាន់ៗ។ ប្រសិនបើវាមិនដំណើរការ សូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

របៀបទាញយកទិន្នន័យ SD កាតដែលបាត់យកមកវិញ។

វាមិនអាចត្រូវបានទាញយកមកវិញបានទេ

ផ្លាសមិនដើរទេនៅពេលថតរូបភាព ឬប្រើភ្លើងផ្លាស។

1) ត្រូវប្រាកដថាអ្នកបានបើកភ្លើងផ្លាសនៅពេលថតរូបភាព

2) ត្រូវប្រាកកដថាភ្លើងផ្លាសមិនត្រូវបានជាប់រវល់ជាមួយកម្មវិធីផ្សេង ព្យាយាមលុបកន្លែងលាក់ទុក ឬបើកដំណើរការទូរស័ព្ទឡើងវិញ។

3) ព្យាយាមស្ដារកម្មវិធីទៅប្រព័ន្ធដើមវិញ តែត្រូវចងចាំត្រូវធ្វើការបម្រុងទុកឯកសារសំខាន់ៗ។

4) ប្រសិនបើនៅតែគ្មានភ្លើងផ្លាស អញ្ចឹងសូមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

ហេតុអ្វីបានជាខ្ញុំមិនអាចបើកទូរស័ព្ទរបស់ខ្ញុំ។

1) ត្រូវប្រាកដថាទូរស័ព្ទមានថាមពលថ្មគ្រប់គ្រាន់ដើម្បីចាប់ផ្ដើម ព្យាយាមសាកថ្មអោយវា

2) ពិនិត្យមើលថាតើមានភាពកខ្វក់ឬកំទេចកំទីផ្សេងៗនៅក្នុងរន្ធសាកថ្មឬអត់

3) សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

ហេតុអ្វីទូរស័ព្ទសាកថ្មមិនចូល។

1) ត្រូវប្រាកដថាអ្នកកំពុងប្រើឆ្នាំងសាកហ្ស៊ីន សាកល្បងប្រើឆ្នាំងសាកហ្ស៊ីនផ្សេងទៀតដើម្បីដឹងថាតើបញ្ហាមកពីឆ្នាំងសាកមែនអត់

2) សំអាតរន្ធសាកថ្ម

3) សូមព្យាយាមទៅរកផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ សម្រាប់ការពិនិត្យមើលបន្ថែម។

របៀបជួសជុលទូរស័ព្ទ។ រយៈពេល និងតម្លៃដើម្បីជួសជុលទូរស័ព្ទ។

1) ពិគ្រោះជាមួយមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) ដោយផ្ទាល់សម្រាប់ពត៌មានលំអិត។

មិនអាចរកបង្កាន់ដៃ, របៀបពិនិត្យមើលថាតើទូរស័ព្ទស្ថិតនៅក្រោមការធានាឬអត់

មជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) នឹងវិនិច្ឆ័យថាតើវានៅតែស្ថិតក្រោមការធានាឬអត់

ត្រូវការកញ្ចប់សូហ្វវែរដើម្បីតម្លើងជំនាន់ប្រព័ន្ធ។

ទៅជួបមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) ដោយផ្ទាល់សម្រាប់ការធ្វើបច្ចុប្បន្នភាពសូហ្វវែរ យើងមិនផ្ដល់ជូនកញ្ចប់សូហ្វវែរទេ។

របៀបទិញគ្រឿងបន្លាស់។

សាកសួរផ្នែកបម្រើអតិថិជន (Carlcare) ឬហាងលក់ទូរស័ព្ទ/គ្រឿងបន្លាស់ក្នុងតំបន់

ប្រសិនបើត្រូវជួសជុលទូរស័ព្ទនៅមជ្ឈមណ្ឌលបម្រើសេវាអតិថិជន តើអ្វីដែលចាំបាច់ត្រូវកាន់ទៅជាមួយ។

ជាទូទៅ អ្នកត្រូវកាន់ប្រអប់ទូរស័ព្ទ និងវិក្ក័យប័ត្ររបស់អ្នក

ទូរស័ព្ទបានបាត់ តើអាចតាមដានវាវិញបានទេ។

ប្រសិនបើទូរស័ព្ទបានតម្លើងកម្មវិធីការពារសន្តិសុខ និងមុខងារប្រឆាំងចោរដែលបានធ្វើអោយសកម្មឡើង បន្ទាប់មកអ្នកអាចព្យាយាមតាមដានវាមកវិញដោយប្រើវិធីសាស្ដ្រប្រឆាំងចោរ។ មជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) មិនអាចតាមដានទូរស័ព្ទដែលបាត់បានទេ។

តើទូរស័ព្ទអាចត្រូវបានដោះដូរយ៉ាងដូចម្តេច។

ជាទូទៅ ទូរស័ព្ទមិនអាចដោះដូរនៅមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) បានទេ។

ថាតើមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) ធ្វើការនៅចុងសប្ដាហ៍ / ម៉ោងធ្វើការនៃមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare) ឬអត់។

ចូលមើលពត៌មានម៉ោងធ្វើការនៅក្នុងកម្មវិធី Carlcare ក្នុងទូរស័ព្ទរបស់អ្នក

តើអាសយដ្ឋាន និងលេខទូរស័ព្ទទាន់ហេតុនៃមជ្ឈមណ្ឌលបម្រើសេវាអតិថិជន (Carlcare)។

សូមមើលពត៌មានទំនាក់ទំនងចុងក្រោយបំផុតនៅក្នុងកម្មវិធី Carlcare ក្នុងទូរស័ព្ទរបស់អ្នក។

ចង់ដឹងថាតើទូរស័ព្ទត្រូវបានជួសជុល / ?របៀបតាមដានស្ថានភាពជួសជុ។

1)ពិនិត្យមើលស្លាកធានា

2)សូមសាកសួរផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ដោយផ្ទាល់

តម្លៃទូរស័ព្ទ / គ្រឿងបន្លាស់។

អញ្ជើញទៅសាកសួរអ្នកលក់រាយ/ហាងលក់ទូរស័ព្ទក្នុងតំបន់

តើមានអ្វីមកជាមួយនៅក្នុងប្រអប់។

ជាទូទៅប្រអប់កញ្ចប់លក់មានឆ្នាំងសាក ខ្សែទិន្នន័យ ថ្ម សៀវភៅណែនាំអ្នកប្រើប្រាស់ (ឬណែនាំអ្នកប្រើប្រាស់ឌីជីថល) និងកាស។ សម្រាប់ម៉ូដែលជាក់លាក់បន្ថែមទៀត សូមរកមើលលក្ខណៈបច្ចេកទេសផលិតផលឬហាងលក់ទូរស័ព្ទក្នុងស្រុក។

តម្លៃគ្រឿងក្រូវ / គ្រឿងបន្លាស់នៃការជួសជុលទូរស័ព្ទមានថ្លៃខ្ពស់ពេក។

គ្រឿងក្រូវ និងគ្រឿងបន្លាស់ត្រូវបាននាំចូលពីរោងចក្រប្រភពដើមដែលមានគុណភាពខ្ពស់។ សម្រាប់ពត៌មានលំអិត សូមពិគ្រោះជាមួយផ្នែកបម្រើអតិថិជន (Carlcare) ក្នុងតំបន់ដោយផ្ទាល់

តើខ្ញុំអាចទាញយកសៀវភៅណែនាំអ្នកប្រើនៅឯណា។

មិនចាំបាច់ទាញយកទេ មានក្រដាសឬម៉ាណូអេលឌីជីថលភ្ជាប់មកជាមួយទូរស័ព្ទ

តើម៉ូដែលទូរស័ព្ទរបស់ខ្ញុំពិតជាមិនជ្រាបទឹកមែន។ តើខ្ញុំអាចថតរូបនៅក្រោមទឹកជាមួយវាបានទេ។

រហូតមកដល់ពេលនេះមិនមានថាវាមិនជ្រាបទឹកនោះទេ

តើម៉ូដែលមានមុខងារធន់នឹងការកោស ដាច់អេក្រង់ទេ។

សូមមើលលក្ខណៈទេសផលិតផល

របៀបក្លាយជាអ្នកលក់រាយ។

ពិគ្រោះជាមួយភ្នាក់ងារក្នុងតំបន់ដោយផ្ទាល់

តើការប្រើទូរស័ព្ទដៃ 4G បង្កើនការប៉ះពាល់ដល់ប្រេកង់វិទ្យុ។

ប្រេកង់ប្រតិបត្តិការទូរស័ព្ទ 4G គឺខ្ពស់ណាស់ ថាមពលផ្ទេរតូចណាស់ វានឹងមិនបង្កជាវិទ្យុសកម្មលើរាងកាយមនុស្សទេ

វិធីបែងចែកទូរស័ព្ទចំលងរឺក្លែងក្លាយ។

ទៅកាន់៖ gc.carlcare.com ហើយបញ្ចូល IMEI&VC របស់អ្នក ឬចុះឈ្មោះបង្កើតកម្មវិធីជាមួយកម្មវិធី Carlcare ដើម្បីពិនិត្យមើល។ ហៅលេខ *#06# ដើម្បីពិនិត្យលេខ IMEI និងស្វែងរកលេខ VC ដោយដកថ្មចេញ